ជនសង្ស័យនៅក្នុងការបាញ់រះនៅរដ្ឋកាលីហ្វ័រញ៉ា (សហរដ្ឋអាមេរិក) បានធ្វើអត្តឃាត

(VOVWORLD) - ជនសង្ស័យម្នាក់នេះ បានសម្លាប់មនុស្ស១០នាក់ និងធ្វើឲ្យរបួស១០នាក់ផ្សេងទៀត នៅក្នុងក្លឹបរាំមួយ ក្នុងព្រឹត្តិការណ៍អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីអាស៊ី នៅកណ្តាល ទីក្រុង Monterey Park ដែលមានចម្ងាយ ១១គីឡូម៉ែត្រពីភាគខាងកើតទីក្រុង Los Angeles។

ជនសង្ស័យនៅក្នុងការបាញ់រះនៅរដ្ឋកាលីហ្វ័រញ៉ា (សហរដ្ឋអាមេរិក) បានធ្វើអត្តឃាត - ảnh 1ជនសង្ស័យនៅក្នុងការបាញ់រះនៅ ទីក្រុង Monterey Park រដ្ឋកាលីហ្វ័រញ៉ា (សហរដ្ឋអាមេរិក)។ (រូបថត៖ AP/ TTXVN)

ប៉ូលីសនៅទីក្រុង Los Angeles កាលពីថ្ងៃទី ២២ ខែមករា បានប្រកាសថា ជន សង្ស័យក្នុងការបាញ់រះដែលបានកើតឡើងនៅទីក្រុង Monterey Park រដ្ឋ កាលីហ្វ័រញ៉ា មួយថ្ងៃមុននោះ បានស្លាប់ដោយមូលហេតុត្រូវបានកំណត់ថា ជាការធ្វើអត្តឃាត។ ជនសង្ស័យម្នាក់នេះ បានសម្លាប់មនុស្ស ១០នាក់ និងធ្វើឲ្យរបួស១០នាក់ផ្សេងទៀត នៅក្នុងក្លឹបរាំមួយ ក្នុងព្រឹត្តិការណ៍អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីអាស៊ី នៅកណ្តាល ទីក្រុង Monterey Park ដែលមានចម្ងាយ ១១គីឡូម៉ែត្រពីភាគខាងកើតទីក្រុង Los Angeles។

កម្លាំងសមត្ថកិច្ចបាននិយាយថា បច្ចុប្បន្ននេះមិនមានជនសង្ស័យផ្សេងទៀតត្រូវបានគេកំណត់អត្តសញ្ញាណពាក់ព័ន្ធនឹងការបាញ់រះនេះទេ។ ដំណើរការស៊ើបអង្កេត កំពុងត្រូវបានពន្លឿនដើម្បីកំណត់ពីមូលហេតុនៅពីក្រោយការសម្លាប់រង្គាលនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ