ជនសង្ស័យអនុវត្តការវាយប្រហារដោយគ្រាប់បែកទៅលើវិមានអ៊ីស្លាមនៅគុយវ៉ែតសារភាពជាIS
(VOVworld)-នាថ្ងៃទី៤សីហា ក្នុងអង្គជំនុំជំរះដំបូងអំពីការវាយប្រហារដោយគ្រាប់បែកទៅលើវិមានអ៊ីស្លាមមួយនៅគុយវ៉ែតនាថ្ងៃទី២៧មិថុនា ដែលបណ្តាលឲ្យ
មនុស្ស ចំនួន២៦នាក់ត្រូវស្លាប់និងរាប់រយនាក់ទៀតរងរបួស ជនសង្ស័យបាន
សារភាពថា ខ្លួនជាសមាជិកក្រុមឧទ្ទាម IS។ ជនសង្ស័យ Abdulrahman Sabah
Saud បាន សារភាពថា ចូលរួម IS មួយថ្ងៃមុននឹងអនុវត្តការវាយប្រហារពោល
ខាងលើ។ ជនជាប់ចោទក្នុងអង្គជំនុំជំរះមានមុខសញ្ញាជាបុរសចំនួន២២នាក់
និងស្ត្រីចំនួន ៧នាក់។ ទោះបីជា ព្រះរាជអាជ្ញា មិនទាន់នាំចេញការចោទប្រកាន់
ជាផ្លូវការ ណាមួយឡើយក្តី ប៉ុន្តែមុខសញ្ញាមួយចំនួនត្រូវការចោទប្រកាន់ថា
ជួយ ឧបត្ថម្ភពួកនៅខាងក្រៅការវាយប្រហារពោលខាងលើ៕