ជនស៊ីរីជាងប្រាំហ្មឺននាក់បានត្រឡប់មកវិញតំបន់ដោយកងទ័ពទួរគីគ្រប់គ្រង

ជនស៊ីរីជាងប្រាំហ្មឺននាក់បានត្រឡប់មកវិញតំបន់ដោយកងទ័ពទួរគីគ្រប់គ្រង - ảnh 1
ជនស៊ីរីជាងប្រាំហ្មឺននាក់បានត្រឡប់មកវិញតំបន់ដោយកងទ័ពទួរគីគ្រប់គ្រង

(VOV)_នាថ្ងៃទី១មេសា រដ្ឋមន្ត្រីការបរទេសទួរគី ​ Mevlut Cavusoglu ​បានអោយ
ដឹងថា៖ ជនស៊ីរីនិងជនភៀសខ្លួនរាប់ហ្មឺននាក់ បានត្រឡប់មកបណ្ដាតំបន់ដោយ
កងទ័ពទួរគីគ្រប់គ្រង នៅភាគខាងជើងស៊ីរី។​

          ក្នុងពេលជាមួយគ្នានោះ បណ្ដាជនប្រដាប់អាវុធជនជាតិ​ Kurd ដោយអាមេរិក​
គាំទ្រ បានវាយប្រហារទៅលើទីរួមស្រុកមួយ នៅភាគខាងជើងដោយក្រុមរដ្ឋ​ឥស្លាម
ស្វ័យប្រកាស​ (IS) គ្រប់គ្រង។ សេចក្ដីប្រកាសនេះរបស់រដ្ឋមន្ត្រីការ​បរទេសទួរគីលោក 
Cavusoglu ត្រូវបាននាំចេញ ក្រោយរយៈពេល៣ថ្ងៃ ​បន្ទាប់ពីពេលដែល នាយករដ្ឋមន្ត្រី
 លោក ​Binali Yildirim អោយដឹងថា៖ ​យុទ្ធនាការខែលការពារ​ Euphrates របស់ទួរគី 
ដែល​ចាប់ផ្តើមពីខែ​សីហាឆ្នាំ២០១៦មកបានបិទបញ្ចប់ទៅហើយក្រោយពីកងទ័ពទួរគី
និងពួក​បះបោរដណ្ដើមបានតំបន់ដែនដីតាម​ខ្សែព្រំដែនរវាងទួរគីនិងស៊ីរី៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ