ជនស៊ីវិលយ៉េមែនជាច្រើននាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អាមររិក
|
ជនស៊ីវិលយ៉េមែនជាច្រើននាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អាមររិក (VNA) |
VOV_ការវាយប្រហារតាមអាកាសរបស់អាមររិកនាថ្ងៃទី២៩មករានៅប្រទេស
យ៉េមែនបានសំលាប់ទាហានAl Qaedaចំនួន៤១នាក់ក្នុងនោះមានមេដឹកនាំ
ជាន់ខ្ពស់៣នាក់ ហើយក៏ធ្វើឲ្យជនស៊ីវិលចំនួន១៦នាក់បាត់បង់ជីវិតផងដែរ។
ការវាយប្រហារតាមអាកាសនេះតម្រង់ទៅលើទីលំនៅរបស់មេដឹកនាំ៣នាក់
ដែលមានទំនាក់ទំនងជាមួយAl Qaedaនៅស្រុកYaklaខេត្តBaida។ក្រៅពីនោះ
យន្តហោះអាមេរិកក៏វាយប្រហារទៅលើសាលារៀនមួយកន្លែង វិហារនិងគិលានដ្ឋានរបស់Al Qaedaទៀតផង។យុទ្ធនាការនេះជាសកម្មភាពដើមដំបូងតម្រង់ទៅ
លើពួកឧទ្ទាមនៅយ៉េមែនគិតតាំងពីប្រធានាធិបតីអាមេរិកលោកDonald
Trumpធ្វើសច្ចាប្រណិធានកាន់តំណែងនាថ្ងៃទី២០មករាមក៕