ជនអង់គ្លេសភាគច្រើនមានបំណងនៅជាមួយ EU


ជនអង់គ្លេសភាគច្រើនមានបំណងនៅជាមួយ EU  - ảnh 1
ជនអង់គ្លេសភាគច្រើនមានបំណងនៅជាមួយ EU (Image: VNA)

(VOVworld) – តាមលទ្ធផលនៃការស្ទង់មតិរបស់ប្រជាជននាពេលថ្មីៗនេះរបស់
ក្រុមហ៊ុន Ipsos Mori បានឲ្យដឹងថា៖ ៥៦% នៃអ្នកបោះឆ្នោតអង់គ្លេសនឹងគាំទ្រ ប្រទេសនេះបន្តដើរតួនាទីជាសមាជិកនៃសហភាពអឺរ៉ុប (EU) បើប្រៀបនឹង ៣៦%
នៃ អ្នកបោះឆ្នោតដែលចង់ឲ្យទីក្រុងឡុងចាកចេញពីប្លុកនេះ។ ការស្ទង់មតិពោល
ខាងលើបានសឲ្យឃើញថា៖ ការគាំទ្ររបស់ប្រជាជនអង់គ្លេសចំពោះ EU ត្រូវបាន
កើនឡើង តាំងពីពេលបញ្ហានេះក្លាយទៅជាក្តៅគគុកដោយមានជ័យជំនះរបស់
គណៈបក្ស ប្រទេសអង់គ្លេសឯករាជ្យ (UKIP) ដែលមានសតិអារម្មណ៍ប្រឆាំងអឺរ៉ុប។
ការស្ទង់មតិ របស់ Ipsos Mori ត្រូវបានអនុវត្ត ក្នុងកាលៈទេសៈ នាយករដ្ឋមន្ត្រីអង់
គ្លេស លោក Cameron នៅរក្សាផែនការរៀបចំការបោះប្រជាមតិអំពីតួនាទីជាសមា
ជិក EU ​របស់ អង់គ្លេសនាឆ្នាំ ២០១៧ ក្នុងករណី លោក Cameron ដណ្តើមបាន
ជ័យជំនះក្នុងការបោះ ឆ្នោតសកលនៅប្រទេសនេះនាឆ្នាំ ២០១៥​ ខាងមុខ។
លោក Cameron បានសន្យាដាសតឿន EU ដំណើរការកែទម្រង់និងធ្វើវិសោធន
កម្មមាត្រាមួយចំនួនរបស់សហភាពអឺរ៉ុបដែលលោកចាត់ទុកមិនសមស្របនឹង
សតវត្សទី ២១។ ប៉ុន្តែ ក្នុងប្រតិកម្មថ្មីបំផុតប្រធានគណៈកម្មាធិការអឺរ៉ុប លោក
Jean Claude Juncker បានបដិសេធរាល់ការខំប្រឹងប្រែងបំភ្លិចបំផ្លាញគោលការណ៍
សារវន្តរបស់ EU ពីនាយករដ្ឋមន្ត្រីអង់គ្លេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ