ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួនជាង ៥ ពាន់នាក់ត្រូវបានជួយសង្គ្រោះ នៅសមុទ្រមេឌីទែរ៉ាណេ
|
ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួនជាង ៥ ពាន់នាក់ត្រូវបានជួយសង្គ្រោះ នៅសមុទ្រមេឌីទែរ៉ាណេ (Image: VNA) |
(VOVworld) – នាថ្ងៃទី ៦ មិថុនា បណ្ដានាវារបស់កងទ័ពជើងទឹកអ៊ីតាលីរួមជាមួយនាវារបស់អាល្លឺម៉ង់អៀកឡង់និងអង់គ្លេសបានជួយសង្គ្រោះជនអន្តោប្រ
វេសន៍ខុសច្បាប់ចំនួន ៥ ពាន់នាក់នៅជិតនឹងប្រជុំកោះ Sicily ដែលកំពុងឆ្លង់កាត់
សមុទ្រទៅកាន់អឺរ៉ុប។ ក្នុងពេលនោះ ក្នុងក្របខ័ណ្ឌយុទ្ធនាការដឹកនាំដោយសហ
ភាពអឺរ៉ុប នាវារបស់កងទ័ពជើងទឹកអង់គ្លេសបានជួយសង្គ្រោះជនអន្តោប្រវេសន៍
ចំនួន ៣៥០០ នាក់ទៀត មកពីអាហ្វ្រិកខាងជើង។ នេះគឺជាលើកដំបូងដែលអង់ គ្លេសបញ្ជូននាវាចូលរួមការងារជួយសង្គ្រោះជនអន្តោប្រវេសន៍។ ប៉ុន្តែ រដ្ឋាភិបាល
របស់នាយករដ្ឋមន្ត្រី David Cameron បានអះអាងជាច្រើនលើកជាច្រើនសារថា៖ អង់គ្លេសមិនទទួលជនអន្តោប្រវេសន៍ពោលខាងលើទេគឺបញ្ជូនឲ្យអ៊ីតាលីនិង
ក្រិកដោះស្រាយវិញ៕