ជនអន្តោប្រវេសន៍ចំនួនជិត១លាននាក់ចូលមកអឺរ៉ុបក្នុងឆ្នាំ ២០១៥

ជនអន្តោប្រវេសន៍ចំនួនជិត១លាននាក់ចូលមកអឺរ៉ុបក្នុងឆ្នាំ ២០១៥ - ảnh 1
ជនអន្តោប្រវេសន៍ចំនួនជិត១លាននាក់ចូលមកអឺរ៉ុបក្នុងឆ្នាំ ២០១៥

(VOV)_ ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ( IOM) បានជូនដំណឹងនាថ្ងៃទី​១៨ ធ្នូ ថា៖ បរិមាណជនភៀសខ្លួន និងជនអន្តោប្រវេសន៍ចូលមកទ្វីបអឺរ៉ុប តាម​ផ្លូវសមុ្រទ 
និងផ្លូវគោក ឆ្នាំ២០១៥នេះ បានកើនដល់ជិត ៩៩១ ពាន់នាក់ និងតាម​ការព្យាករណ៍
ថានឹងកើនឡើងដល់​មួយលាននាក់ ក្នុងប៉ុន្មានថ្ងៃខាងមុខ។ អ្នកនាំពាក្យ ​IOM Joel
Millman បានអោយដឹងថា៖ បរិមាណជនអន្តោប្រវេសន៍បន្ត​កើន​ឡើងយ៉ាងខ្លាំង ក្នុង
ប៉ុន្មានថ្ងៃចុងឆ្នាំនេះ ហើយភាគច្រើនគឺជនក្រីក្រនៅមជ្ឈឹម​បូពា៍ និងទ្វីបអាហ្វ្រីក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ