ជនអន្តោប្រវេសន៍ជាង១៨ហ្មឺននាក់ទៅកាន់អ៊ីតាលីដោយខុសច្បាប់ក្នុងឆ្នាំ២០១៦

ជនអន្តោប្រវេសន៍ជាង១៨ហ្មឺននាក់ទៅកាន់អ៊ីតាលីដោយខុសច្បាប់ក្នុងឆ្នាំ២០១៦ - ảnh 1
នាវាដឹកជនចំណាកស្រុកទៅកាន់កំពង់ផែ Messina ក្រោយពីត្រុវបានកម្លាំងការពារឆ្នេរសមុទ្រអ៊ីតាលីសង្គ្រោះ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៨ ធ្នូ ក្រសួងមហាផ្ទៃអ៊ីតាលីប្រកាសថា បរិមាណជន
អន្តោប្រវេសន៍ខុសច្បាប់មកកាន់ប្រទេសនេះក្នុងឆ្នាំ២០១៦បានកើនឡើងជាង១៨%
បើប្រៀបនឹងឆ្នាំទៅមិញ ជាក់ស្ដែងគឺឡើងដល់ទៅ១៨ហ្មឺននាក់។តាមរបាយការណ៍
ពោលខាងលើថា មានកុមារជិត២៥ពាន់នាក់មិនមានសាច់ញាតិអមដំណើរដែល
បានមកកាន់អ៊ីតាលីគិតតាំងពីដើមឆ្នាំ២០១៦មក។គិតជាមធ្យមមានជនអន្តោ
ប្រវេសន៍ខុសច្បាប់ជាង៧ពាន់នាក់ចូលក្នុងអ៊ីតាលីជារៀងរាល់ថ្ងៃ។ជនអន្តោ
ប្រវេសន៍ខុសច្បាប់ភាគច្រើនបានចូលក្នុងអ៊ីតាលីតាមរយៈកំពង់ផែនៅទីក្រុងភាគ
ខាងត្បូង ហើយមកពីប្រទេសអាហ្វ្រិកនានា។តាមក្រសួងមហាផ្ទៃ អ៊ីតាលីថា
ប្រទេសនេះបានក្លាយទៅជាទីចំណតដំបូងរបស់ជនអន្តោប្រវេសន៍ នៅពេលគេ
ខំប្រឹងប្រែងចូលក្នុងអឺរ៉ុប។រដ្ឋាភិបាលអ៊ីតាលីគ្រោងនឹងកសាងជា បន្ថែមនូវមជ្ឈ
មណ្ឌលទទួលជនអន្តោប្រវេសន៍ថ្មីនៅទីក្រុងផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ