ជនអាមេរិកមានការព្រួយបារម្ភអំពីនិន្នាការភេរវកម្មក្នុងប្រទេស
|
កងកម្លាំងសន្តិសុខរួមជាមួយឆ្កែជំនាញកំពុងបំពេញភារកិច្ចនៅ
ព្រលានយន្តហោះRonald Reagan (អាមេរិក) (រូបថតៈ Reuters)
|
(VOVworld)-រួមជាមួយបណ្តាបញ្ហាសេដ្ឋកិច្ច បញ្ហាសន្តិសុខនៅតែជាការយកចិត្ត ទុកដាក់ចម្បងរបស់ប្រជាជនអាមេរិក។ តាមការស្ទង់សាធារណមតិរបស់វិទ្យា
ស្ថាន Gallup អាមេរិក សរឲ្យឃើញថា ប្រជាជនអាមេរិកចំនួន៥១%បានចែករំ លែកអំពីការព្រួយបារម្ភនេះ។រួមជាមួយគ្នានោះ ប្រជាជនអាមេរិក ក៏បាន សម្តែងក្តីព្រួយបារម្ភណ៍អំពីស្ថានភាពជនអន្ដោប្រវេសន៍ខុសច្បាប់ គឺកើនពី៦% ឡើងដល់៣៩%ប្រៀបនឹងឆ្នាំមុននេះ។
វិទ្យាស្ថាន Gallup បានឲ្យដឹងថា ព្រឹត្តិការណ៍ធំៗមួយចំនួនកើតមានឡើង
នៅពិភពលោក ធ្វើឲ្យផ្លាស់ប្តូរឥរិយាបទរបស់ជនអាមេរិកចំពោះរាល់បញ្ហាធំៗ ដែលអាមេរិកកំពុងប្រឈមមុខ។ការវាយប្រហារភេរវកម្មតម្រង់ទៅលើគ្រឹះស្ថានបោះពុម្ភកាសែតនៅក្រុងប៉ារីសរបស់បារាំង និងការរីករាលដាលរបស់ក្រុមជន
សកម្មប្រយុទ្ធ IS នៅស៊ីរីនិងអ៊ីរ៉ាក់ ក៏បានជះឥទ្ធិពលទៅលើឥរិយាបទរបស់ ជន
អាមេរិក ព្រមទាំងនាំឲ្យមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខផ្ទៃក្នុង។ លើសពី
នេះទៅទៀត បណ្តាបាតុកម្មប្រឆាំងជំទាស់ប៉ូលីសស្បែកសបាញ់សម្លាប់ យុវជន
ស្បែកខ្មៅម្នាក់នៅរដ្ឋ Missouriនិងបញ្ហាមួយចំនួនទៀត ធ្វើឲ្យកើនឡើងការព្រួយ
បារម្ភរបស់ជនអាមេរិកអំពីភាពតានតឹងជាតិសាសន៍៕