ជនអ៊ីរ៉ង់ចំនួនជាងពីរពាន់នាក់បានធ្វើបាតុកម្មប្រឆាំងជំទាស់ទស្សនាវដ្តី Charlie Hebdo

ជនអ៊ីរ៉ង់ចំនួនជាងពីរពាន់នាក់បានធ្វើបាតុកម្មប្រឆាំងជំទាស់ទស្សនាវដ្តី Charlie Hebdo - ảnh 1
ជនអ៊ីរ៉ង់ចំនួនជាងពីរពាន់នាក់បានធ្វើបាតុកម្មប្រឆាំងជំទាស់ទស្សនាវដ្តី Charlie Hebdo

(VOV)_ ​បាតុកម្មបានកើតមានឡើងនាថ្ងៃទី១៩ មករា ពេលដែលបណ្ដា​បាតុករ
ប្រមូលផ្តុំនៅខាងក្រៅស្ថានទូតបារាំង ប្រចាំនៅទីក្រុង Tehran និង​អំពាវ​នាវ​​អោយ
និរទេសឯកអគ្គរដ្ឋទូតបារាំង។ ដោយមូលហេតុសន្តិសុខ​ស្ថានទូត​បារាំងបានជូន
ដំណឹងបិទទ្វាស្ថានទូត នាថ្ងៃទី១៩ មករា។ បណ្ដាបាតុករបាន​អោយដឹងថា៖ ការ
ធ្វើបាតុកម្មនេះគឺដើម្បីបរិហាទស្សនាវដ្តី Charlie Hebdo ដែល​បានចុះផ្សាយរូបត្លុក
របស់អ្នកទស្សទាយមូហាម៉េត​ របស់ឥស្លាម និងស្ថានទូត​បារាំង​បាន​​បង្ខំនារីដក
ចេញរនាំងបាំងមុខ ហើយទើបផ្តល់ Visa ។ បាតុករក៏បានរិះគន់​ដំណើរ​​ទេស្សន
កិច្ចនៅ​បារាំង​ របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif ២ថ្ងៃ
 ក្រោយពីពេលរូបត្លុកនេះបានចុះផ្សាយ។

          នាពេលនោះ នាថ្ងៃនេះដែរ នៅតំបន់ Gaza ជនឥស្លាមចំនួន២០០នាក់​នៃ
ក្រុមជ្រុលនិយម Salafi បានកាន់ទង់ជាតិរបស់អង្គការភេរវកម្ម​ រដ្ឋឥស្លាម​ស្វ័យ
ប្រកាស ( IS) ស្វែងរកវិធីសម្រុកចូលក្នុងមជ្ឈមណ្ឌលវប្បធម៌បារាំង​ និងស្រែក
​ខ្លាំងពាក្យគំរាមគំហែងដល់អាយុជីវិតរបស់បុគ្គលិកនៃមជ្ឈមណ្ឌលនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ