ជនអេហ្ស៊ីបរាប់សិបនាក់ត្រូវបាត់បង់ជីវិតក្នុងពិធីធ្វើធម្មយាត្រាមកកាន់ Mecca

(VOVWORLD) - ក្រសួងសុខាភិបាលប្រទេសអេហ្ស៊ីបនាថ្ងៃទី៣ខែកញ្ញាបានឲ្យដឹងថា យ៉ាងហោច ណាស់មានមនុស្សចំនួន ៦៨ នាក់ត្រូវបានស្លាប់ខណៈពេលដែលធ្វើធម្មយាត្រា មកកាន់វិមានឥស្លាម Mecca នៅអារ៉ាប៊ីសាអូឌីតនាឆ្នាំនេះ។
ជនអេហ្ស៊ីបរាប់សិបនាក់ត្រូវបាត់បង់ជីវិតក្នុងពិធីធ្វើធម្មយាត្រាមកកាន់ Mecca - ảnh 1 ពិធីធ្វើធម្មយាត្រា Hajj មកកាន់វិមានឥស្លាម Mecca 

នាបច្ចុប្បន្ន កម្លាំង សមត្ថកិច្ចអេហ្ស៊ីបកំពុងសហការជាមួយ អារ៉ាប៊ីសាអូឌីត ដើម្បីផ្តល់លិខិតបញ្ជាក់ ការស្លាប់សំរាប់ជនធ្វើធម្មយាត្រាទាំងនេះដែរ។ យោងតាមការស្ថិតិបានសរឲ្យ ឃើញថា ក្នុងចំណោមជននិកាយឥស្លាមប្រមាណ ២,៤ នៅទូទាំងពិភពលោក ដែលធ្វើធម្ម យាត្រាមកកាន់ Mecca ឆ្នាំនេះ មានជនអេហ្ស៊ីបចំនួន ៨៤,០០០ នាក់។ ក្នុងឆ្នាំ ទៅមិញ មានជនអេហ្ស៊ីបចំនួន ៨០នាក់ បានបាត់បង់ជីវិតក្នុង ពិធីធ្វើធម្មយាត្រានោះផងដែរ។

គួរបញ្ជាក់ថាពិធីធ្វើធម្មយាត្រា Hajj គឺជាសរសរទ្រូងមួយក្នុងចំណោម សរសរទ្រូងទាំង៥ក្នុងសាសនាឥស្លាម។ ជារៀងរាល់ឆ្នាំមានជនឥស្លាមប្រមាណ ២លាននាក់នៅលើពិភពលោក បានធ្វើធម្មយាត្រាមកកាន់វិមានឥស្លាម Mecca។ សោនាដកម្មជិះជាន់គ្នានៅក្នុងពិធីធ្វើធម្មយាត្រា ដ៏សាហាវបំផុតបានកើតឡើង នៅឆ្នាំ២០១៥ ដែលបណ្តាលឲ្យមនុស្សស្លាប់ជាង ២,៣០០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ