ជនឥស្លីមនៅលើពិភពលោកចាប់ផ្តើមទទួលអំណរពិធីបុណ្យ Eid Al-Adha
(VOVWORLD) - ជនឥស្លីមរាប់ពាន់លាននាក់នៅទូទាំងពិភពលោកបានចាប់ផ្តើមទទួលអំណរពិធីបុណ្យ Eid Al-Adha ឬហៅថាបុណ្យបូជាយញ្ញ ដែលបានរៀបចំក្នុង រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២១ខែសីហា ដើម្បីរំលឹកនិងលើកតម្កើងព្យាការី Ibrahim។ នេះគឺជាពិធីបុណ្យដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រឥស្លាម។
ជនឥស្លីមនៅលើពិភពលោកចាប់ផ្តើមទទួលអំណរពិធីបុណ្យ Eid Al-Adha |
នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជនឥស្លាមជាង ២ លាននាក់បានចាប់ផ្តើមធ្វើ ធម្មយាត្រា Haji មុនពេលពិធីបុណ្យ Eid Al -Adha ចាប់ផ្តើមដំណើរការ។ ការធ្វើធម្មយាត្រា Haji ជាផ្នែកមួយក្នុងសាសនាដែលជនឥស្លីមត្រូវមាកាតព្វកិច្ច សាសនាពោលគឺត្រូវតែអនុវត្តដោយខានពុំបានក្នុងជីវិតនិងចាប់ផ្តើមដើរជុំប្លុក អគារ Kaaba នៅវិមាន Mecca (ជ្រលងភ្នំ Mina) ។ នេះគឺជាប្រាសាទមួយដ៏ពិសិដ្ឋបំផុតចំពោះជនឥស្លាម ហើយរៀងរាល់ឆ្នាំមិន ត្រឹមតែមានជន អារ៉ាប៊ីសាអ៊ូឌីតតែប៉ុណ្ណោះ ថែមទាំងមានជន ឥស្លាមនៅលើពិភព លោករាប់លាននាក់ក៏មកចូលរួមពិធីបុណ្យសាសនាឥស្លាមនេះទៀតផង។ គេប៉ាន់ស្មានថាឆ្នាំនេះមានជនឥស្លាមធ្វើធម្មយាត្រាជិត ២,៤ លាននាក់ នឹងមកដល់តំបន់ដ៏ពិសិដ្ឋនេះផងដែរ៕