ជប៉ុន - កូរ៉ខាងត្បូង​កំណត់​ពេលវេលាពិ​គ្រោះយោបល់​ដើម្បី​ដោះស្រាយ​ជម្លោះពាណិជ្ជកម្ម​នៅ WTO

(VOVWORLD) - នាថ្ងៃទី ៨ ខែវិច្ឆិកា ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្មនិងថាមពលកូរ៉េខាងត្បូងបានប្រកាសពីការប្តេជ្ញាចិត្តខ្ពស់បំផុត ក្នុងការដោះស្រាយភាពតានតឹងជាមួយប្រទេសជប៉ុន យ៉ាងឆាប់រហ័ស ដើម្បីដោយបើកផ្លូវសម្រាប់ទីក្រុងតូក្យូ ដកហូតវិធានការរឹតត្បិតចេញ។
ជប៉ុន - កូរ៉ខាងត្បូង​កំណត់​ពេលវេលាពិ​គ្រោះយោបល់​ដើម្បី​ដោះស្រាយ​ជម្លោះពាណិជ្ជកម្ម​នៅ WTO - ảnh 1 មេដឹកនាំ ជប៉ុន - កូរ៉ខាងត្បូង (រូបថត៖ TTXVN)

កិច្ចប្រជុំវង់ទី ២ ដើម្បីដោះស្រាយភាពតានតឹងពាណិជ្ជកម្មរវាងជប៉ុន និងកូរ៉េខាងត្បូងនឹងប្រព្រឹត្តិទៅនាចុងខែវិច្ឆិកានេះ នៅឯអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅប្រទេសស្វីស។

នាថ្ងៃទី ៨ ខែវិច្ឆិកាក្រសួងពាណិជ្ជកម្ម ឧស្សាហកម្មនិងថាមពលកូរ៉េខាងត្បូងបានប្រកាសពីការប្តេជ្ញាចិត្តខ្ពស់បំផុត ដើម្បីដោះស្រាយភាពតានតឹងជាមួយជប៉ុនយ៉ាងឆាប់រហ័ស ដើម្បីបើកផ្លូវសម្រាប់ទីក្រុងតូក្យូដកហូតវិធានការរឹតត្បិតចេញ។

ការចរចាទាំងនេះ គឺជាផ្នែកមួយនៃដំណើរការដោះស្រាយជម្លោះ តាមបទបញ្ញត្តិរបស់ WTO។ កាលពីខែមុន មន្ត្រីនៃប្រទេសទាំងពីរបានបើកកិច្ចចរចាដើមដំបូងនៅ ទីក្រុងហ្សឺណែវ (ស្វីស) បន្ទាប់ពីទីក្រុងសេអ៊ូលបានស្នើឲ្យ WTO វិធានការរឹតត្បិតការនាំចេញរបស់ទីក្រុងតូក្យូ។ ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរមិនទទួលបានកិច្ចព្រមព្រៀងណាមួយ ក្នុងការចរចាទាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ