ជប៉ុន៖ ខិតខំធ្វើឱ្យសត្វក្រៀលក្រដាស Sadako ១.០០០ ក្លាយជាបេតិកភណ្ឌវប្បធម៌របស់អង្គការយូណេស្កូ

(VOVWORLD) - សត្វក្រៀលក្រដាសចំនួន ១.០០០ និងវត្ថុបុរាណផ្សេងទៀតដូចជាកំណត់ចំណាំសរសេរដោយដៃរបស់ Sadako Sasaki ដែលជានិមិត្តរូបបើកចេញពន្លឺនៃក្តីសង្ឃឹមសម្រាប់អ្នកជំងឺមហារីកឈាមជាទូទៅ និងការប៉ះពាល់នឹងវិទ្យុសកម្មនិយាយដោយឡែក នៅក្នុងប្រទេស ជប៉ុនក៏ដូចជាទូទាំងពិភពលោក នឹងត្រូវដាក់ជូនអង្គការអប់រំ វិទ្យាសាស្រ្ត និង វប្បធម៌ អង្គការសហប្រជាជាតិ (UNESCO) សម្រាប់ដាក់ចូលបញ្ជីបេតិកភណ្ឌវប្បធម៌របស់ខ្លួន។

ជប៉ុន៖ ខិតខំធ្វើឱ្យសត្វក្រៀលក្រដាស Sadako ១.០០០ ក្លាយជាបេតិកភណ្ឌវប្បធម៌របស់អង្គការយូណេស្កូ - ảnh 1សត្វក្រៀលក្រដាសរបស់ក្មេងស្រីតូច Sadako Sasaki ដែលជាជនរងគ្រោះនៃការប៉ះពាល់នឹងវិទ្យុសកម្មដោយសារគ្រោះមហន្តរាយគ្រាប់បែកបរមាណូនៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៤៥ ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរអនុស្សាវរីយ៍សន្តិភាព Hiroshima នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ (រូបថត៖  Kyodo/TTXVN)

ឈ្មោះ Sadako Sasaki ត្រូវបានផ្សារភ្ជាប់ជាមួយនឹងគ្រោះមហន្តរាយគ្រាប់បែកបរមាណូនៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ ១៩៤៥។ នៅពេលដែលគ្រាប់បែកបរមាណូត្រូវបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា Sadako មានអាយុត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ ហើយត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម។ ខណៈពេលដែលកំពុងព្យាបាលជំងឺមហារីកឈាមនៅក្នុងមន្ទីរពេទ្យ Sadako បានឮរឿងនិទានអំពីការបត់សត្វក្រៀលក្រដាសចំនួន ១.០០០ ក្បាល ដើម្បីប្រែបំណងប្រាថ្នាក្លាយជាការពិត។ ជាមួយនឹងបំណងប្រាថ្នាជាសាកស្បើយដើម្បីវិលទៅផ្ទះវិញ Sadako បត់បានសត្វក្រៀលក្រដាស់ ១.០០០ក្បាល។ ទោះជាយ៉ាងណាក៏ដោយ បំណងប្រាថ្នារបស់នាងមិនបានសម្រេចទេ ហើយ Sadako មិនបានរស់រានមានជីវិតទេ បន្ទាប់ពីចូលមន្ទីរពេទ្យរយៈពេល ៨ ខែ ហើយបានស្លាប់នៅអាយុ ១២ ឆ្នាំ។ ឥឡូវនេះ ប្អូនប្រុសរបស់ Sadako លោក Masahiro ដែលបច្ចុប្បន្នមានវ័យ ៨១ឆ្នាំ រួមជាមួយសាច់ញាតិជាច្រើននាក់ទៀត កំពុងរៀបចំដាក់ជូនទៅអង្គការយូណេស្កូ នូវរូបចម្លាក់ក្រដាស រួមជាមួយនឹងវត្ថុបុរាណផ្សេងទៀត ដូចជាក្រដាសសរសេរដោយដៃរបស់ Sadako ដែលត្រូវបញ្ចូលទៅក្នុងសៀវភៅ Memory of the World Register នៅឆ្នាំ ២០២៥ ក្នុងខួបលើកទី ៨០ នៃចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ