ជប៉ុន - ចិនឯកភាពបន្តការចរចាគ្នាឡើងវិញស្តីពីសន្តិសុខនាវាចរណ៍
(VOVWORLD) - ប្រទេសជប៉ុននិងចិនបានឯកភាពគ្នាធ្វើកិច្ចចរចាស្តីពីសន្តិសុខនាវាចរណ៍ ទ្វេភាគីនៅកម្រិតធ្វើការងារ "ក្នុងពេលវេលាសមស្របមួយ" បន្ទាប់ពីការរីករាលដាលនៃជំងឺ Covid 19 បានធូរស្បើយផងដែរ។
នាយករដ្ឋមន្រ្តីជប៉ុនស៊ីនហ្សូអាបេ (ឆ្វេង) និងប្រធានរដ្ឋចិនលោកស៊ីជីនពីង (រូបភាព៖ Bloomberg / VOV) |
ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថាកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ទើបតែត្រូវបានធ្វើឡើង ហើយភាគីទាំងពីរ “បានបញ្ជាក់ពីសារៈសំខាន់នៃការរក្សាទំនាក់ទំនង” ចំពោះស្ថានភាពសមុទ្រខាងកើត។
កិច្ចព្រមព្រៀងនេះសម្រេចបានក្នុងបរិបទដែលប្រទេសចិនបានបញ្ជូននាវាប៉ូលីសមុទ្រជាបន្តបន្ទាប់ទៅកាន់តំបន់ប្រជុំកោះ Senkaku តាមភាសាជប៉ុន ឬហៅថាប្រជុំកោះទៀយូ ( Diaoyu) តាមភាសាចិន។នាបច្ចុប្បន្ន ប្រជុំកោះនេះត្រូវបានគ្រប់គ្រងដោយប្រទេសជប៉ុន ប៉ុន្តែប្រទេសចិនក៏ប្រកាសអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះនេះផងដែរ៕