ជប៉ុន និងកូរ៉េខាងត្បូងចរចាស្ដីពីសន្តិសុខជាលើកដំបូងក្នុងអំឡុងពេល ៣ ឆ្នាំ

(VOVWORLD) -ភាគីទាំងពីរនឹងពិភាក្សាលើវិធានការដែលអាចសហប្រតិបត្តិការលើវិស័យសន្តិសុខ ក្នុងករណីកិច្ចចរចាជាមួយសាធារណរដ្ឋប.ប.ក មិនទទួលបានលទ្ធផល ហើយភាពតានតឹងនៅ ឧបទ្វីបកាន់តែកើនឡើងផងដែរ។
ជប៉ុន និងកូរ៉េខាងត្បូងចរចាស្ដីពីសន្តិសុខជាលើកដំបូងក្នុងអំឡុងពេល ៣ ឆ្នាំ - ảnh 1 ជប៉ុន និងកូរ៉េខាងត្បូងចរចាស្ដីពីសន្តិសុខជាលើកដំបូងក្នុងអំឡុងពេល ៣ ឆ្នាំ

នាថ្ងៃទី ១៥ មិនា ជប៉ុន និងកូរ៉េខាងត្បូងបានបើកកិច្ចចរចាសន្តិសុខជាលើកដំបូងក្នុងអំឡុងពេល ៣ ឆ្នាំ កន្លងទៅ ក្នុងនោះភាគីទាំងពីគ្រោងនឹងផ្លាស់ប្ដូរទស្សនៈអំពីសាធារណរដ្ឋប.ប.ក ក៏ដូចជាស្ថានភាពសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ែក ឦសាន។ អញ្ជើញចូលរួមវង់ចរចាលើកទី ១១ នៅទីក្រុង តូក្យូនោះ គណប្រតិភូមន្ត្រីជប៉ុន ដឹកនាំដោយប្រធាននាយកដ្ឋានទទួលបន្ទុកបញ្ហាអាស៊ី និងអូសេអានី នៃក្រសួងការបរទេសជប៉ុន លោក Kenji Kanasugi។ រីឯគណប្រតិភូកូរ៉េខាងត្បូង ដឹកនាំដោយប្រធានខុទ្ធកាល័យក្រសួងការបរទេសជប៉ុនទទួលបន្ទុកបញ្ហា អាស៊ីប៉ែក ឦសាន លោក Kim Yong Kil។ ភាគីទាំងពីរនឹងពិភាក្សាលើវិធានការដែលអាចសហប្រតិបត្តិការលើវិស័យសន្តិសុខ ក្នុងករណីកិច្ចចរចាជាមួយសាធារណរដ្ឋប.ប.ក មិនទទួលបានលទ្ធផល ហើយភាពតានតឹងនៅ ឧបទ្វីបកាន់តែកើនឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ