ជប៉ុន និងកូរ៉េខាងត្បូងពិភាក្សាអំពិកិច្ចសហប្រតិបត្តិការលើបញ្ហាកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី៣១ មករា បេសកជនពិសេសកូរ៉េខាងត្បូងទទួលបន្ទុកសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ លោក Kim Gunn និងសមភាគីជប៉ុន លោក Takehiro Funakoshi បានជួបប្រជុំគ្នានៅទីស្នាក់ការក្រសួងការបរទេសកូរ៉េខាងត្បូងក្នុងទីក្រុងសេអ៊ូល ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើបញ្ហាកូរ៉េខាងជើង។ 
ជប៉ុន និងកូរ៉េខាងត្បូងពិភាក្សាអំពិកិច្ចសហប្រតិបត្តិការលើបញ្ហាកូរ៉េខាងជើង - ảnh 1បេសកជនពិសេសកូរ៉េខាងត្បូងទទួលបន្ទុកសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ លោក Kim Gunn និងសមភាគីជប៉ុនលោក Takehiro Funakoshi ។ (ប្រភព៖ Yonhap)

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីកូរ៉េខាងត្បូង-ជប៉ុន ក៏ដូចជាកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសហរដ្ឋអាមេរិកលើបញ្ហាកូរ៉េខាងជើងផងដែរ។ មន្ត្រីទាំងពីរក៏បានយល់ព្រមពង្រឹងទំនាក់ទំនងដើម្បីបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាងឱ្យវិលត្រឡប់ទៅរកតុចរចាវិញ។

បន្ទាប់ពីជំនួបនេះ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា បេសកជនពិសេសបានចែករំលែកទស្សនៈថា ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងបានបង្កការព្រួយបារម្ភដល់សហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ