ជប៉ុន និងចិន បង្កើតយន្តការរាំងខ្ទប់ប៉ះទង្គិចនៅលើសមុទ្រ និងអាកាស

(VOVWORLD) -នាថ្ងៃទី ៨ មិថុនា ជប៉ុន និងចិន បានបង្កើតយន្តការទាក់ទងគ្នារវាងមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ សំដៅទប់ស្កាត់រាល់ករណីប៉ះទង្គិចដោយចៃដន្យនៅលើសមុទ្រ និងអាកាស។
ជប៉ុន និងចិន បង្កើតយន្តការរាំងខ្ទប់ប៉ះទង្គិចនៅលើសមុទ្រ និងអាកាស - ảnh 1 ដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Itsunori Onodera

 ថ្លែងមតិនៅក្នុងសន្និសីទកាសែត រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Itsunori Onodera បានអះអាងថានេះគឺជាការបោះ ជំហានដ៏សំខាន់មួយ សំដៅបង្កើនការយល់ដឹងនិងទំនុកទុកចិត្តគ្នាទៅវិញទៅមក រវាង ជប៉ុននិងចិន។ យោងតាមលោក Onodera បានឲ្យដឹងថា ភាគីទាំងពីរកំពុងត្រៀមរៀបបង្កើតខ្សែទូរស័ព្ទ Hotline រវាងមន្ត្រីការពារជាតិជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ក្រៅពីនេះ ភាគីទាំងពីរនឹងរៀបចំជំនួបថ្នាក់មន្ត្រីជំនាញ និងមន្ត្រីជាន់ខ្ពស់ សំដៅសិក្សាស្រាវជ្រាវលើបញ្ហាប្រព័ន្ធទំនាក់ទំនង ដ៏ដូចជាបច្ចេកទេស ដែលត្រូវដោះស្រាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ