ជប៉ុន និងចិនជំរុញឲ្យកែលម្អទំនាក់ទំនង
(VOVWORLD) -រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono និងសមភាគីចិន លោក Wang Yi បានឯកភាពជំរុញដំណើរទស្សនកិច្ចទៅវិញទៅមករបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងប្រធានរដ្ឋចិន លោក Xi Jinping។
ជប៉ុន និងចិនជំរុញឲ្យកែលម្អទំនាក់ទំនង |
នាថ្ងៃទី ១៥ មេសា ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន បន្ទាប់ពីជំនួបជាមួយលោក Wang Yi នៅ តូក្យូ លោក Taro Kono បានឲ្យដឹងថា៖ភាគីទាំងពីរបានឯកភាពអនុវត្តន៍ដំណើរទស្សនកិច្ចជាន់ខ្ពស់ ដំបូងឡើយគឺដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន លោក Li Keqiang ទៅកាន់ជប៉ុន ដើម្បីចូលរួមសន្និសីទកំពូលត្រីភាគីរវាងជប៉ុន កូរ៉េខាងត្បូង និងចិន បន្ទាប់មកគឺដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ទៅកាន់ចិន និងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិន លោក Xi Jinping ទៅកាន់ជប៉ុន។
ស្ដីពីបញ្ហាសាធារណរដ្ឋ ប.ប.ក នៅក្នុងជំនួបចរចាមួយ ភាគីទាំងពីរបានបញ្ជាក់ថានឹងសហការយ៉ាងជិតស្និទ្ធិ ដោយអនុវត្តន៍យ៉ាងពេញលេញនូវសេចក្ដីសម្រេចចិត្តដែលទាក់ទិនរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ សំដៅឆ្ពោះទៅគោលដៅរួមគឺ លុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េដោយទាំងស្រុង៕