ជប៉ុន និងណាតូ ពង្រឹងទំនាក់​ទំនង​ភាពជាដៃគូ

(VOVWORLD) - អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg កំពុងបំពេញទស្សនកិច្ចនៅជប៉ុន។ នេះជាដំណើរទស្សនកិច្ចដ៏សំខាន់ សំដៅពង្រឹងទំនាក់ទំនងណាតូ-ជប៉ុន ឆ្ពោះទៅរកការដោះស្រាយបញ្ហាក្នុងតំបន់ និងបញ្ហាសន្តិសុខរួម។
ជប៉ុន និងណាតូ ពង្រឹងទំនាក់​ទំនង​ភាពជាដៃគូ - ảnh 1នាវានៃកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន។ (រូបថត៖ Kyodo/TTXVN)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅរដ្ឋធានីតូក្យូ នាថ្ងៃទី៣១ ខែមករា។ សេចក្តីថ្លែងការណ៍រួមបន្ទាប់ពីកិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងជប៉ុននិងណាតូ ក្នុងបរិបទដែលបរិយាកាសយុទ្ធសាស្ត្របច្ចុប្បន្នមានការផ្លាស់ប្តូរជាច្រើន។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការជប៉ុន-ណាតូ ក្នុងបរិយាកាសយុទ្ធសាស្ត្រថ្មី ភាគីទាំងពីរបានកំណត់ថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខផ្សេងៗទៀតដូចជាលំហអវកាស លំហអ៊ីនធឺណែត ប្រព័ន្ធផ្សព្វផ្សាយយុទ្ធសាស្ត្រ និងចារកម្ម ព្រមទាំងពិចារណាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យាការពារជាតិ។

លើសពីនេះទៅទៀត ឆ្ពោះទៅរកការលើកកម្ពស់កិច្ចសហប្រតិបត្តិការជប៉ុន-ណាតូក្នុងយុគសម័យថ្មី ភាគីទាំងពីរបានអះអាងនឹងបង្កើនការសម្របសម្រួលជាយុទ្ធសាស្ត្រអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងអនុវត្តក្របខ័ណ្ឌសមស្របដើម្បីពិភាក្សាលើទិសដៅថ្មីនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ