ជប៉ុន និងវៀតណាមនឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមេគង្គ - ជប៉ុនលើកទី ១៣
(VOVWORLD) - កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមេគង្គ - ជប៉ុនលើកទី ១៣ គ្រោងនឹង រៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី ៩ ខែកក្កដា។ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh (រូបថត៖ TTXVN) |
ក្នុងសេចក្តីប្រកាសនាថ្ងៃទី ៨ ខែកក្កដា ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ បណ្ដារដ្ឋមន្ត្រីនឹងធ្វើការពិភាក្សាគ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងប្រទេសចំនួន ៥ នៅអនុតំបន់ទន្លេ មេគង្គលើវិស័យសុខាភិបាល ដែលក្នុងនោះមានបញ្ហាពាក់ព័ន្ធទៅនឹងជំងឺរាតត្បាត និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជប៉ុន - មេគង្គ ក្រោយពីជំងឺរាតត្បាតសកល COVID-19 ត្រូវបានគ្រប់គ្រងផងដែរ៕