ជប៉ុន និងសិង្ហបុរីឯកភាពសហប្រតិបត្តិការ ឆ្ពោះទៅជំនួបកំពូលរវាងអាមេរិក និង ស.ប.ប.ក
(VOVWORLD) -សឹង្ហបូរីត្រៀមខ្លួនជាស្រេចសម្រាប់ជំនួបកំពូលរវាងថ្នាក់ដឹកនាំអាមេរិក និង ស.ប.ប.ក ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១២ មិថុនា ព្រមទាំងមានក្ដីសង្ឃឹមថា៖ ជំនួបនេះនឹងនាំមកនូវលទ្ធផលជាវិជ្ជមាន។
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Itsunori Onodera |
នាថ្ងៃទី ២១ ឧសភា ក្នុងកិច្ចពិភាក្សាការងាររវាង រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Itsunori Onodera និងសមភាគីសិង្ហបុរី លោក Ng Eng Hen នៅទីក្រុងតូក្យូប្រទេសជប៉ុន ភាគីទាំង ២ បានឯកភាពសហការយ៉ាងជិតស្និទ្ធ ដើម្បីឆ្ពោះទៅជំនួបកំពូលជាលើកដំបូងរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un ដែលគ្រោងនឹងប្រព្រឹត្តិទៅនាខែមិថុនាខាងមុខនៅ សិង្ហបុរី។ តាមលោក Ng Eng Hen បានឲ្យដឹងថា៖ សឹង្ហបូរីត្រៀមខ្លួនជាស្រេចសម្រាប់ជំនួបកំពូលរវាងថ្នាក់ដឹកនាំអាមេរិក និង ស.ប.ប.ក ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១២ មិថុនា ព្រមទាំងមានក្ដីសង្ឃឹមថា៖ ជំនួបនេះនឹងនាំមកនូវលទ្ធផលជាវិជ្ជមាន។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Onodera បានឲ្យដឹងថា៖ ជំនួបខាងមុខតម្រូវឲ្យ ស.ប.ប.ក ត្រូវអនុវត្តន៍សកម្មភាពជាក់ស្ដែង ដើម្បីឆ្ពោះទៅគោលដៅ បោះបង់ចោល “ទាំងស្រុង អាចត្រួតពិនិត្យបាន និងមិនអាចប្រែក្រឡាស” ចំពោះកាំជ្រួចមីស៊ីល និងអាវុធប្រល័យលោកផងដែរ៕