ជប៉ុន និងឥណ្ឌាសន្យា សហការជាមួយ​អាស៊ានដើម្បី​សន្តិភាព​និងវិបុលភាពក្នុងតំបន់

(VOVWORLD) -ឥណ្ឌានិងជប៉ុនបានបញ្ជាក់សារជាថ្មីនូវតួនាទី និងសាមគ្គីភាពរបស់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការលើកកម្ពស់សន្តិភាពនិងវិបុលភាពនៅមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ព្រមទាំងសម្ដែងការសន្យាសហប្រតិបត្តិការជាមួយអាស៊ាន ដើម្បីទទួលបានគោលដៅរួម។
ជប៉ុន និងឥណ្ឌាសន្យា សហការជាមួយ​អាស៊ានដើម្បី​សន្តិភាព​និងវិបុលភាពក្នុងតំបន់ - ảnh 1 ថ្នាក់ដឹកនាំជប៉ុន និងឥណ្ឌា (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី ៣០ ខែវិច្ឆិកា កិច្ចសន្ទនាសន្តិសុខ២ + ២ រវាង ជប៉ុននិងឥណ្ឌា នៅទីក្រុងញូវដែលីបានចេញសេចក្ដីថ្លែងការណ៍រួម ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃសុវត្ថិភាពនាវាចរណ៍ ក្នុងការកសាងតំបន់មហាសមុទ្រឥណ្ឌាប៉ាស៊ីហ្វិកប្រកបដោយ សេរីភាព បើកចំហរ គ្របដណ្ដប់ និង ផ្អែកលើច្បាប់។ ឥណ្ឌានិងជប៉ុនបានបញ្ជាក់សារជាថ្មីនូវតួនាទី និងសាមគ្គីភាពរបស់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការលើកកម្ពស់សន្តិភាពនិងវិបុលភាពនៅមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ព្រមទាំងសម្ដែងការសន្យាសហប្រតិបត្តិការជាមួយអាស៊ាន ដើម្បីទទួលបានគោលដៅរួម។

ទាក់ទងនឹងស្ថានភាពនៅសមុទ្រខាងកើត ឥណ្ឌានិងជប៉ុនបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃសេរីភាពនាវាចរណ៍ អាកាសចរណ៍ ពាណិជ្ជកម្មស្របច្បាប់ និងដោះស្រាយជម្លោះដោយសន្តិវិធី ហើយផ្អែកលើមូលដ្ឋានគោរពដំណើការការទូត និងច្បាប់អន្តរជាតិ ដែលក្នុងនោះមានបទបញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ