ជប៉ុន៖ នាវាចិនមានវត្តមាន​នៅជិត​ប្រជុំកោះ​ដែលមានជំលោះ​ ក្នុងរយៈពេលជិត៣ ខែជាប់ៗគ្នា

(VOVWORLD) - ការដែលក្រុមនាវារបស់ចិន មានវត្តមាននៅក្បែប្រជុំកោះ Senkaku/ Diaoyu នៅលើសមុទ្រ Hoa Tung គឺជាបញ្ហាដ៏ធ្ងន់ធ្ងរណាស់។
ជប៉ុន៖ នាវាចិនមានវត្តមាន​នៅជិត​ប្រជុំកោះ​ដែលមានជំលោះ​ ក្នុងរយៈពេលជិត៣ ខែជាប់ៗគ្នា - ảnh 1 ប្រជុំកោះដែលមានជម្លោះរវាងជប៉ុន និងចិន (រូបថត៖ TTXVN)

យោងតាមទីភ្នាក់ងារ សារព័ត៌មាន ក្យូដូរបស់ជប៉ុនបាន ឲ្យដឹង ថា នាថ្ងៃទី ២២ ខែកក្កដា ក្រុមនាវារបស់ចិនបន្តមានវត្តមាននៅក្បែរប្រ ជុំកោះដែលមានជំលោះនៅលើសមុទ្រ Hoa Tung (នាបច្ចុប្បន្ននេះ ជប៉ុនជាប្រទេសគ្រប់គ្រង ហើយហៅថា Senkaku ខណៈដែលចិនក៏បានប្រកាសអធិបតេយ្យភាពហើយហៅថា Diaoyu)។ នេះគឺជាថ្ងៃទី ១០០ ជាប់ៗគ្នា ដែលនាវាចិនមានវត្តមាននៅ ដែនទឹកនេះ។

ក្នុងសេចក្ដីប្រកាសមួយ ជប៉ុនបានអះអាងថា ការដែលក្រុមនាវារបស់ចិន មានវត្តមាននៅក្បែប្រជុំកោះ Senkaku/Diaoyu នៅលើសមុទ្រ Hoa Tung គឺជាបញ្ហាដ៏ធ្ងន់ធ្ងរណាស់ ដោយបង្ខំឲ្យទីក្រុង តូក្យូត្រូវតែបង្កើនការយាមល្បាតក៏ដូចជាបញ្ជូនកំណត់ទូតប្រឆាំងជំទាស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ