ជប៉ុន៖ បើកការប្រកួតប្រជែងដណ្តើមតំណែងប្រធាន LDP ជាផ្លូវការ

(VOVWORLD) - នៅថ្ងៃទី ៨ ខែកញ្ញា ការប្រកួតប្រជែងតំណែងប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) នៅជប៉ុនត្រូវបានចាប់ផ្តើមជាផ្លូវការ ដោយមានបេក្ខជនឈរឈ្មោះចំនួន ៣ រូប។
ជប៉ុន៖ បើកការប្រកួតប្រជែងដណ្តើមតំណែងប្រធាន LDP ជាផ្លូវការ - ảnh 1 ប្រធានទីស្ដីការគណរដ្ឋមន្ត្រី លោក Yoshihide Suga (រូបថត៖ TTXVN)

នៅថ្ងៃទី ៨ ខែកញ្ញា ការប្រកួតប្រជែងតំណែងប្រធាន គណ បក្សប្រជាធិបតេយ្យសេរី (LDP) នៅជប៉ុនត្រូវបានចាប់ផ្តើមជាផ្លូវការ ដោយមានបេក្ខជនឈរឈ្មោះចំនួន ៣ រូប រួមមាន៖ ប្រធានទីស្ដីការគណរដ្ឋមន្ត្រី លោក Yoshihide Suga; អតីតរដ្ឋមន្រ្តីក្រសួងការបរទេសលោក Fumio Kishida ប្រធានក្រុមប្រឹក្សាស្រាវជ្រាវគោលនយោ បាយរបស់ LDP និងអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Shigeru Ishiba ដែលធ្លាប់កាន់តំណែងជា អគ្គលេខាធិការ LDP ។

បេក្ខជនទាំង ៣ រូបនេះបានថ្លែងសុន្ទរកថានៅរសៀលថ្ងៃទី ៨ ខែកញ្ញា និងធ្វើសន្និសីទសារព័ត៌មានរួមគ្នា។ បញ្ហាក្តៅគគុកនៅក្នុងការប្រកួតប្រជែងតំណែងជាប្រធាន LDP នៅពេលនេះរួមមាន៖ តើត្រូវប្រកាន់ខ្ជាប់នូវគោលនយោបាយរបស់រដ្ឋអំណាចនាយករដ្ឋមន្រ្តីលោក Abe Shinzo ដែរឬ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ