ជប៉ុន៖ បណ្ដាប្រទេសទទួលបានកិច្ចព្រមព្រៀងដោយឈរលើគោលការណ៍ដើម្បីអនុវត្ត TPP

(VOVWORLD) - នាថ្ងៃទី ៩ វិច្ឆិកា មន្ត្រីជប៉ុនមួយរូបបានឲ្យដឹងថា៖ រដ្ឋមន្ត្រីទាំងឡាយ នៃប្រទេសចំនួន ១១ ដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីឆ្លង មហាសមុទ្រប៉ាស៊ីហ្វិក (TPP) ទទួលបានកិច្ចព្រមព្រៀងមួយដោយឈរលើគោលការ ណ៍ជំរុញការអនុវត្ត TPP។ 
ជប៉ុន៖ បណ្ដាប្រទេសទទួលបានកិច្ចព្រមព្រៀងដោយឈរលើគោលការណ៍ដើម្បីអនុវត្ត TPP  - ảnh 1 រដ្ឋមន្ត្រីទទួលបន្ទុកការចរចា TPP របស់ជប៉ុន លោក Toshimitsu Motegi 

(VOVworld) – នាថ្ងៃទី ៩ វិច្ឆិកា មន្ត្រីជប៉ុនមួយរូបបានឲ្យដឹងថា៖ រដ្ឋមន្ត្រីទាំងឡាយ នៃប្រទេសចំនួន ១១ ដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីឆ្លង មហាសមុទ្រប៉ាស៊ីហ្វិក (TPP) ទទួលបានកិច្ចព្រមព្រៀងមួយដោយឈរលើគោលការ ណ៍ជំរុញការអនុវត្ត TPP។ ទង្វើនេះប្រព្រឹត្តទៅក្រោយរយៈពេល ៩ ខែបន្ទាប់ពីអាមេរិក ដកខ្លួនចេញពី  TPP។ រដ្ឋមន្ត្រីទទួលបន្ទុកការចរចា TPP របស់ជប៉ុន លោក Toshimitsu Motegi បានឲ្យដឹងថា៖ រដ្ឋមន្ត្រីនានាទទួលបានកិច្ចព្រមព្រៀងនេះនៅ ខាងក្រៅវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក  (APEC) នៅទីក្រុង  Da Nang ភាគកណ្ដាលវៀតណាម។ ព័ត៌មាននេះត្រូវបាននាំចេញក្នុងកាលៈទេសៈជប៉ុន ខឿនសេដ្ឋកិច្ចធំបំផុតមួយក្នុង TPP បានដើរមុខគេក្នុងការសា្តរ TPP ឡើងវិញ បន្ទាប់ ពីប្រធានាធិបតីអាមេរិក លោក Donald Trump ដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះនាខែ មករាឆ្នាំ ២០១៧៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ