ជប៉ុន: សៀវភៅខៀវការទូតឆ្នាំ ២០១៩ ស្ដីពីបញ្ហាក្តៅគគុកជាច្រើន
(VOVWORLD) -ចំពោះកូរ៉េខាងត្បូង សៀវភៅខៀវនេះបានសង្កត់ធ្ងន់ថាទំនាក់ទំនងជប៉ុន - កូរ៉េខាងត្បូងកំពុងស្ថិតក្នុង "ស្ថានភាពលំបាកយ៉ាងខ្លាំង " ដោយសារភាគីទាំងពីរនៅតែមានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន។
នាថ្ងៃទី២៣ ខែមេសាក្រសួងការបរទេសជប៉ុនបានចេញផ្សាយសៀវភៅខៀវការទូតឆ្នាំ២០១៩ ដែលក្នុងនោះទីក្រុងតូក្យូបានលុបចោល "ការដាក់សម្ពាធជាអតិបរិមា"លើ ស.ប.បកូរ៉េ និងអធិបតេយ្យភាពលើប្រជុំកោះ ដែលគ្រប់គ្រងដោយរុស្ស៊ីនាបច្ចុប្បន្ននេះ។ កាយវិយការនេះសំដៅបន្ថយភាពតានតឹងខាងការទូត ក្នុងបរិបទដែលនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe កំពុងខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាដែលនៅសេសសល់ ជាមួយ ស.ប.ប.ក និងរុស្ស៊ី។
ក្នុងសៀវភៅខៀវការទូតឆ្នាំ ២០១៩ នេះក្រសួងការបរទេសជប៉ុនបានបញ្ជាក់ថាជប៉ុនសង្ឃឹមថានឹងបង្កើតរបត់ក្នុងការដោះស្រាយបញ្ហា ស.ប.ប កូរ៉េ បានចាប់ពង្រត់ពលរដ្ឋជប៉ុនក្នុងអំឡុងពីឆ្នាំ១៩៧០ និង ១៩៨០។ ចំពោះរុស្ស៊ីវិញ ជប៉ុនបានអះអាងថាប្រជុំកោះចំនួន ៤ នៅភាគខាងជើងប្រទេសនេះ ដែលគ្រប់គ្រងដោយរុស្ស៊ី ចាប់តាំងពីរក្រោយសង្គ្រាមលោកលើកទី ២ គឺសុទ្ធតែជាដែនអធិបតេយ្យភាពរបស់ជប៉ុន។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ឆ្នាំនេះបានអះអាងថាទីក្រុងតូក្យូនិងទីក្រុងម៉ូស្គូកំពុងធ្វើការ ដើម្បីឆ្ពោះទៅរកការដោះស្រាយបញ្ហាជម្លោះដែនដី ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់ នាយករដ្ឋមន្ត្រីលោក Abe និងប្រធានាធិបតីរុស្ស៊ី លោក Valadimir Putin តែប៉ុណ្ណោះ។
ចំពោះកូរ៉េខាងត្បូង សៀវភៅខៀវនេះបានសង្កត់ធ្ងន់ថាទំនាក់ទំនងជប៉ុន - កូរ៉េខាងត្បូងកំពុងស្ថិតក្នុង "ស្ថានភាពលំបាកយ៉ាងខ្លាំង " ដោយសារភាគីទាំងពីរនៅតែមានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន។
ចំពោះអាមេរិកវិញ សៀវភៅខៀវនេះ បានអះអាងនូវទំនាក់ទំនងសម្ព័ន្ធភាពជាមួយអាមេរិក គឺខ្លាំងក្លាជាងមុន ក្នុងបរិបទដែលនាយករដ្ឋមន្ត្រីជប៉ុន លោក Abe និងប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបចរចាជាប្រចាំ៕