ជប៉ុន អាមេរិក និងឥណ្ឌាព្រួយបារម្ភសកម្មភាពរបស់ចិននៅសមុទ្រខាងកើត

ជប៉ុន អាមេរិក និងឥណ្ឌាព្រួយបារម្ភសកម្មភាពរបស់ចិននៅសមុទ្រខាងកើត - ảnh 1
ជប៉ុន អាមេរិក និងឥណ្ឌាព្រួយបារម្ភសកម្មភាពរបស់ចិននៅសមុទ្រខាងកើត

          (VOV)_ នាព្រឹកថ្ងៃទី៣០កញ្ញា នៅទីក្រុង New York អាមេរិក រដ្ឋមន្ត្រីការ​បរ
ទេសនៃប្រទេសជប៉ុន អាមេរិក និងឥណ្ឌា បានដំណើរកិច្ចប្រជុំ ​នៅខាងក្រៅ​មហា
សន្និបាត អង្គការសហប្រជាជាតិ។ នៅទីនេះ រដ្ឋមន្ត្រីការបរទេសជប៉ុន ​លោក 
Fumio Kishida បានសម្ដែងការព្រួយបារម្ភអំពីសកម្មភាពបើកទូលាយ​នៅតំបន់
សមុទ្រខាងកើតរបស់ចិន។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry និង
សមភាគីឥណ្ឌា លោក Sushma Swaraj ក៏បានសម្ដែងនូវការស្រុះចិត្ត​គំនិតរបស់
រដ្ឋមន្ត្រីការបរទេសជប៉ុន ហើយចាត់ទុកថាចិន ត្រូវគោរពច្បាប់អន្តរជាតិ ភាគី​
ទាក់ទិននានាត្រូវគោរពច្បាប់អន្តរជាតិ ហើយដោះស្រាយជំលោះដោយ​សន្តិវិធី
 សេរីភាពខាងនាវាចរ ដោយមិនធ្វើអោយរាំងស្ទះឡើយហើយមិនបានរារាំង។ 
សន្តិសុខតំបន់អាស៊ីប៉ាស៊ី​ហ្វីក ត្រូវបានរក្សាដោយផ្អែកទៅលើកិច្ចសហប្រតិបត្តិ
ការរបស់ភាគីផ្សេងៗ​ ហើយក្នុងនោះត្រូវមានជប៉ុន អាមេរិកនិងឥណ្ឌា។

          ក៏ក្នុងជំនួបសន្ទនានេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Kerry
ក៏បានចាត់ទុកថា៖ អាមេរិកគាំទ្រជានិច្ចការធ្វើដំណើរដោយសេរីភាពនៅតំបន់​
សមុទ្រអន្តរជាតិ។ មិនគាំទ្រសកម្មភាពរារាំងសកម្មភាពពាណិជ្ជកម្ម មិនគោរព
​ការកំណត់នានាក្នុងច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ