ជប៉ុន អាមេរិកនិងកូរ៉េខាងត្បូងឯកភាពដាក់សម្ពាធយ៉ាងអតិបរមាទៅលើកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី២ សីហា ក្រសួងការពារជាតិជប៉ុន ប្រកាសថា ប្រទេសនេះ រួមជាមួយអាមេរិកនិងកូរ៉េខាងត្បូងបានឯកភាពបន្តសហប្រតិបតិ្តការសំដៅដាក់សម្ពាធយ៉ាងអតិបរមាទៅលើកូរ៉េខាងជើង ក្រោយពីព្យុងយ៉ាងបាញ់សាកល្បង កាំជ្រួចមីស៊ីលឆ្លងទ្វីប (ICBM) លើកទី២ កាលពីថ្ងៃទី២៨ កក្កដាកន្លងទៅ។ 
ជប៉ុន អាមេរិកនិងកូរ៉េខាងត្បូងឯកភាពដាក់សម្ពាធយ៉ាងអតិបរមាទៅលើកូរ៉េខាងជើង - ảnh 1 នាវាពិឃាត USS Ronald Reagan របស់អាមេរិកនៅតំបន់ឈូងសមុទ្រកូរ៉េ (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី២ សីហា ក្រសួងការពារជាតិជប៉ុន ប្រកាសថា ប្រទេសនេះ រួមជាមួយអាមេរិកនិងកូរ៉េខាងត្បូងបានឯកភាពបន្តសហប្រតិបតិ្តការសំដៅដាក់សម្ពាធយ៉ាងអតិបរមាទៅលើកូរ៉េខាងជើង ក្រោយពីព្យុងយ៉ាងបាញ់សាកល្បង កាំជ្រួចមីស៊ីលឆ្លងទ្វីប (ICBM) លើកទី២កាលពីថ្ងៃទី២៨ កក្កដាកន្លងទៅ។ ដោយ រិះគន់ករណីបាញ់សាកល្បងកាំជ្រួចនេះជាការរំលោភយ៉ាងច្បាស់លាស់ទៅលើសេចក្ដីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប មជ្ឈដ្ឋានមន្ត្រីការពារជាតិនៃ ប្រទេសទាំង៣អះអាងថា កម្មវិធីអភិវឌ្ឍន៍កាំជ្រួចនិងនុយក្លេអ៊ែររបស់ព្យុងយ៉ាង បានក្លាយទៅជាការគំរាមកំហែងពិតៗនិងធ្ងន់ធ្ងរមិនត្រឹមតែចំពោះតំបន់អាស៊ី ភាគឦសានប៉ុណ្ណោះទេ ថែមទាំងចំពោះអាមេរិកទៀតផង។ ក្រុមមន្ត្រីនេះក៏បាន ឯកភាពថា នឹងមិនទទួលយកការដែលប្រទេសមួយដូចកូរ៉េខាងជើងមានកម្ម សិទ្ធិអាវុធនុយក្លេអ៊ែរ ព្រមទាំងចាត់ទុកថា ភាគីនានាចាំបាច់ត្រូវបង្កើនកិច្ចសហ ប្រតិបតិ្តការការពារជាតិដើម្បីទប់ទល់ប្រកបដោយប្រសិទ្ធភាពចំពោះការគំរាម កំហែងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ