ជប៉ុន - អាមេរិកពន្យាពេលកិច្ចចរចារពាណិជ្ជកម្មលើកដំបូង

(VOVWORLD) -យោងតាមទីភ្នាក់ងារសារព័ត៌មាន Kyodo ប្រទេសជប៉ុន និង អាមេរិកមានការ គ្រោងនឹងពន្យាពេលសំរាប់កិច្ចចរចាពាណិជ្ជកម្មលើកដំបូងចាប់ពីចុងខែកក្កដា ដល់ខែសីហា។
ជប៉ុន - អាមេរិកពន្យាពេលកិច្ចចរចារពាណិជ្ជកម្មលើកដំបូង - ảnh 1 ជប៉ុន - អាមេរិកពន្យាពេលកិច្ចចរចារពាណិជ្ជកម្មលើកដំបូង

ទីភ្នាក់ងារសារព័ត៌មាន Kyodo ក៏បានដកស្រង់ប្រភពព័ត៌មានមួយចំនួនឲ្យដឹងថា អាមេរិកត្រូវប្រឈមមុខនឹងការលំបាកក្នុងការរៀបចំកិច្ចចរចារខណៈពេលដែល ទីក្រុងវ៉ាស៊ីនតោនកំពុងជាប់គាំងក្នុងភាពតានតឹងពាណិជ្ជកម្មជាមួយចិន សហភាពអឺរ៉ុប (EU) ហើយកំពុងចរចាឡើងវិញនូវ កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាមេរិកខាងជើង (NAFTA) ជាមួយកាណាដានិងម៉ិចស៊ីកផងដែរ។

កិច្ចចរចាពាណិជ្ជកម្មអាមេរិក - ជប៉ុន ដែលគ្រោងនឹងរៀបចំនៅរដ្ឋធានី វ៉ាស៊ីនតោនដោយមានការចូលរួមពីរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងគោលនយោបាយពន្ធ ជប៉ុនលោក Toshimitsu Motegi និងតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer ។ មានលទ្ធភាពថា ភាគីទាំងពីរនឹងពិភាក្សាគ្នាអំពីវិធីសាស្ត្រ ដើម្បី សម្រេច បានប្រសិទ្ធភាពនូវការធ្វើពាណិជ្ជកម្មដោយសេរី សមភាពនិងមានផល ប្រយោជន៍ ទៅវិញទៅ មកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ