|
ផ្លូវសំរាប់យន្តហោះរត់ ដែលចិនកសាងដោយខុសច្បាប់នៅវាលថ្ម Chu Thap (រូបថត៖AFP) |
(VOVworld) - ជប៉ុននិងអាមេរិកបានសំដែងការព្រួយបារម្ភអំពីការដែលចិនដំណើរ
ការហោះហើរពិសោធន៍ទៅកាន់ព្រលានយន្តហោះដែលចិនកសាងដោយខុសច្បាប់
នៅវាលថ្ម Chu Thap ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម។ថ្លែងមតិនៅសន្និ
សីទកាសែតមួយនាថ្ងៃទី៤ មករា រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida
បានឲ្យដឹងថាជប៉ុនព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពឯកតោភាគីរបស់
ចិនបណ្ដាលឲ្យផ្លាស់ប្ដូរស្ថានភាពដើមនៅសមុទ្រខាងកើត។លោក Fumio Kishida
បានសង្កត់ធ្ងន់ថា ជប៉ុននឹងបន្តសហប្រតិបតិ្តការជាមួយប្រទេសទាក់ទិននានាដើម្បី
ការពារសេរីភាពខាងនាវាចរណ៍។
មុននោះ នាថ្ងៃទី២ មករា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Pooja
Jhunjhunwala បានចាត់ទុកថា ទង្វើររបស់ចិនបានធ្វើឲ្យភាពតានតឹងកើនឡើងនៅ
ក្នុងតំបន់។អាមេរិកបានរិះគន់សកម្មភាពកសាងកោះសិប្បនិមិត្តដោយខុសច្បាប់
របស់ចិននៅសមុទ្រខាងកើត ព្រមទាំងចាត់ទុកថា ប៉េកាំងកំពុងមាន ផែនការ
ប្រើប្រាស់កោះនេះក្នុងគោលដៅយោធា៕