ជប៉ុន- ឥណ្ឌាព្រមព្រៀងជម្រុញកិច្ចសហប្រតិបត្តិការខាងសន្តិសុខនិងសេដ្ឋកិច្ច

(VOVworld)-នាថ្ងៃទី១កញ្ញា នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងសមភាគី
ឥណ្ឌា​លោក Narendra Modi បានព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការខាងសន្តិ
សុខ ទ្វេភាគី ព្រមទាំងលើកគោលដៅថា ទុនវិនិយោគរបស់ជប៉ុនចូលមក ឥណ្ឌា
និងកើនទ្វេជា២ដងក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ជប៉ុន- ឥណ្ឌាព្រមព្រៀងជម្រុញកិច្ចសហប្រតិបត្តិការខាងសន្តិសុខនិងសេដ្ឋកិច្ច - ảnh 1
ទិដ្ឋភាពនៃកិច្ចចរចារវាងភាគីទាំងពីរជប៉ុននិងឥណ្ឌា
 (រូបថត: TTXVN)

        ក្នុងសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីជំនួបកំពូលនៅរដ្ឋធានីតូក្បួ ថ្នាក់ដឹកនាំ
ទាំងពីររូប បានមូលមតិជាឯកឆ័ន្ទ “ស្វែងរកបែបផែនបង្កើន”ការពិគ្រោះយោបល់
អំពីសន្តិសុខ ពីថ្នាក់អនុរដ្ឋមន្រ្តីការទូតនិងការពារជាតិឡើងដល់ថ្នាក់រដ្ឋមន្រ្តី។
ភាគីទាំងពីរក៏បាន សម្រេចនូវ បង្កើនទំនាក់ទំងវិស័យយោធា និងបញ្ជាណែនាំ ឲ្យស្ថាប័នមានសមត្ថកិច្ចនៃភាគីទាំងពីរដំណើរការកិច្ចចរចារអំពីការដែលឥណ្ឌា
ទិញ យន្តហោះលើសមុទ្រ US2 របស់ជប៉ុន។ លើវិស័យសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំង
ពីររូបបានដាក់គោលដៅលើកកំពស់ទុនវិនិយោគរបស់ជប៉ុនចូលឥណ្ឌាកើនទ្វេ
ជា២ដងក៏ដូចជាចំនួនអង្គភាពអាជីវកម្មជប៉ុនមានសកម្មភាពនៅឥណ្ឌានារយៈ
ពេល៥ឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ