ជប៉ុនកំពុងពិចារណារៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជាមួយអាស៊ាន

(VOVWORLD) - ជប៉ុនកំពុងពិចារណារៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅកម្ពុជា នៅចុងខែមិថុនា។

ជប៉ុនកំពុងពិចារណារៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជាមួយអាស៊ាន - ảnh 1រដ្ឋមន្ត្រីការពារជាតិជប៉ុន Nobuo Kishi  (រូបថត៖ Kyodo/TTXVN)

ទីភ្នាក់ងារសារព័ត៌មានក្យូដូបានដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុនដែលនិយាយថា កិច្ចប្រជុំនេះនឹងធ្វើឡើងនៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅកម្ពុជា ដែលជាប្រទេសកំពុងកាន់តំណែងជាប្រធានប្តូរវេនអាស៊ាន។

នៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi នឹងសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសណ្តាប់ធ្នាប់ដែនសមុទ្រដោយផ្អែកលើនីតិរដ្ឋ។ ប្រភពបាននិយាយ ថា លោក Kishi ទំនងជានឹងប្រឆាំងរាល់ការប៉ុនប៉ងដើម្បី “ផ្លាស់ប្តូរស្ថានភាពដោយបង្ខំដោយឯកតោភាគី”។

ប្រទេសជប៉ុនបាននិងកំពុងព្យាយាមពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយសមាជិកអាស៊ានលើវិស័យការពារជាតិ ដោយសារប្រទេសទាំងនេះស្ថិតនៅក្នុងតំបន់សំខាន់ជាយុទ្ធសាស្ត្រដែលនៅជាប់ផ្លូវសមុទ្រសំខាន់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ