ជប៉ុន-កូរ៉េខាងត្បូង-ចិនរៀបចំផែនការប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស


ជប៉ុន-កូរ៉េខាងត្បូង-ចិនរៀបចំផែនការប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស - ảnh 1
ជប៉ុន-កូរ៉េខាងត្បូង-ចិនរៀបចំផែនការប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស (VNA)

(VOVworld) – នាថ្ងៃទី ១៧ សីហា តាមប្រភពព័ត៌មានរបស់រដ្ឋាភិបាលជប៉ុន
 បានឲ្យដឹងថា៖ ជប៉ុន ចិន និងកូរ៉េខាងត្បូងកំពុងរៀបចំផែនការដំណើរកិច្ច
ប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេសត្រីភាគីនាសប្តាហ៍ខាងមុខនៅរដ្ឋធានី តូក្យូ
 របស់ជប៉ុន សំដៅត្រៀមរៀបចំឲ្យសន្និសីទកំពូលត្រីភាគីនាខែកញ្ញាខាងមុខ
នេះ។ ភាគីទាំង បីកំពុងពិនិត្យមើលលើការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការ
បរទេសនាថ្ងៃទី ២៣ និងទី ២៤ សីហា ខាងមុខ។ កិច្ចប្រជុំពោលខាងលើ
អាចបើកផ្លូវសំរាប់ជំនួបរវាង នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe
និងប្រធានរដ្ឋចិន លោក Xi Jinping នៅខាងក្រៅសន្និសីទកំពូលក្រុម
បណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេច ចេញ (G20) នៅចិន
នាខែកញ្ញា ឆ្នាំ ២០១៦៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ