ជប៉ុន-កូរ៉េខាង​ត្បូង​​-អូស្ត្រាលី-ណូវែលហ្សេឡង់-សហភាពអឺរ៉ុប យល់ព្រមជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់មហា​សមុទ្រ​​ឥណ្ឌូ-ប៉ាស៊ីហ្វិក

(VOVWORLD) - រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ប្រទេសនេះរួមជាមួយកូរ៉េខាងត្បូង អូស្រា្តលី នូវែលសេឡង់ និងសហភាពអឺរ៉ុប (EU) នៅថ្ងៃទី ២៦ ខែមករា បានបើកសន្និសីទថ្នាក់អនុរដ្ឋមន្ត្រីការបរទេសលើកដំបូង ដោយបានយល់ព្រម ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងតំបន់មហាសមុទ្រឥណ្ឌូ- ប៉ាស៊ីហ្វិក។
ជប៉ុន-កូរ៉េខាង​ត្បូង​​-អូស្ត្រាលី-ណូវែលហ្សេឡង់-សហភាពអឺរ៉ុប យល់ព្រមជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់មហា​សមុទ្រ​​ឥណ្ឌូ-ប៉ាស៊ីហ្វិក - ảnh 1តំបន់មហាសមុទ្រឥណ្ឌូ- ប៉ាស៊ីហ្វិក។ (រូបភាព៖ Ceoworld Magazine)

ក្នុងសន្និសីទតាមអនឡាញ អគ្គលេខាធិការកិច្ចការបរទេស EU លោក Stefano Sannino ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងតូក្យូ និងអនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Takeo Mori និងសមភាគីកូរ៉េខាងត្បូង លោក Cho Hyun Dong, លោកស្រី Jan Adams នៃអូស្ត្រាលី និងលោក Chris Seed ពីនូវែលសេឡង់ បានចែករំលែកទស្សនៈថា ការពិភាក្សាអំពីរបៀបរក្សាសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយសេរីភាព និងបើកចំហដោយផ្អែកលើច្បាប់គឺមានសារៈសំខាន់ខ្លាំងណាស់។ លើសពីនេះទៅទៀត មន្ត្រីទាំងប្រាំរូបក៏បានពិភាក្សាអំពីការចូលរួមរបស់សហភាពអឺរ៉ុប និងប្រទេសដែលមានទស្សនៈដូចគ្នានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។

កិច្ចពិភាក្សានេះ បានប្រព្រឹត្តិទៅក្នុងបរិបទដែលបណ្តាប្រទេសនៅអឺរ៉ុបកំពុងផ្តោតលើការពង្រឹងភាពជាដៃគូសន្តិសុខជាមួយប្រទេសចំនួនបួននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ក៏បានចាត់ទុកប្រទេសទាំងបួនខាងលើជាប្រទេសដៃគូផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ