|
ជប៉ុនបានកោះហៅភារៈធារីចិនប្រចាំនៅប្រទេសនេះ លោក Han Zhi Jiang ដើម្បីប្រឆាំងជំទាស់ចំពោះការដែល នាវាចំនួន ៤ គ្រឿង របស់ចិនបានចូលក្នុងតំបន់ដែនសមុទ្ររបស់ជប៉ុន (Image: Vietnamplus) |
(VOVworld) – តាមប្រភពព័ត៌មាននៃក្រសួងការបរទេសជប៉ុន នាថ្ងៃទី ៨ សីហា បានឲ្យ
ដឹងថា៖ ជប៉ុនបានកោះហៅភារៈធារីចិនប្រចាំនៅប្រទេសនេះ លោក Han Zhi Jiang ដើម្បី
ប្រឆាំងជំទាស់ចំពោះការដែល នាវាចំនួន ៤ គ្រឿង របស់ចិនបានចូលក្នុងតំបន់ដែន
សមុទ្ររបស់ជប៉ុន ជិតនឹងប្រជុំកោះជំលោះ ដែលភាសារជប៉ុនហៅថា៖ Senkaku ឬ
ភាសារចិនហៅថា៖ Dao Yu។ តាមអ្នក នាំពាក្យក្រសួងការបរទេសជប៉ុនបានឲ្យដឹង
ទៀតថា៖ ក្រោយពីជជែកវែកញែកមក ភាគីចិនមិនទទួលស្គាល់ការប្រឆាំងជំទាស់
របស់ជប៉ុនឡើយ។ បណ្ដានាវារបស់ចិនបានចូលក្នុងតំបន់ដែនសមុទ្ររបស់ជប៉ុន
នាថ្ងៃទី ៧ សីហា និងស្ថិតនៅទីនេះរហូតដល់ព្រឹកថ្ងៃទី ៨ សីហា៕