ជប៉ុនកោះហៅឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងដោយប្រឆាំងនឹងការដែលទីក្រុងសេអ៊ូលដកខ្លួនចេញពីកិច្ចព្រមព្រៀង GSOMIA

(VOVWORLD) - នាថ្ងៃទី ២២ ខែសីហា ជប៉ុនបានកោះ ហៅ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំទីក្រុង Tokyo លោក Nam Gwan Pyo ដើម្បីប្រឆាំងនឹងការសម្រេចចិត្តនៅថ្ងៃដដែលរបស់ទីក្រុងសេអ៊ូល ស្តីពីការលុបចោលកិច្ចព្រមព្រៀងចែករំលែកព័ត៌មានចារកម្ម យោធា (GSOMIA) ជាមួយប្រទេសជប៉ុន។ 
ជប៉ុនកោះហៅឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងដោយប្រឆាំងនឹងការដែលទីក្រុងសេអ៊ូលដកខ្លួនចេញពីកិច្ចព្រមព្រៀង GSOMIA - ảnh 1រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono (រូបថតៈ TTXVN) 

ថ្លែងទៅកាន់អ្នកសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បានលើកឡើងថា ប្រតិកម្មរបស់កូរ៉េខាងត្បូង គឺ“ខុសឆ្គងទាំងស្រុង” និង“គួរអោយសោកស្តាយណាស់”។ យោងតាមលោក Kono កាយវិការពោលខាងលើបានបង្ហាញថា ទីក្រុង សេអ៊ូល “បានយល់ច្រឡំទាំងស្រុងចំពោះស្ថានភាពសន្តិសុខនៅអាស៊ីឥសានក្នុងបរិ បទនៃការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើងនាពេលថ្មីៗនេះ” ។

មុននោះ នៅព្រឹកថ្ងៃដដែល កូរ៉េខាងត្បូងបានប្រកាសពីការសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀង GSOMIA ដោយយកមូលហេតុនៃការ “ផ្លាស់ប្តូរដ៏សំខាន់” អំពីលក្ខខណ្ឌសន្តិសុខ ដោយសារការរឹតត្បិតការនាំចេញរបស់តូក្យូ។ ជាមួយនឹងកាយវិការនេះ ជម្លោះនយោបាយនិងពាណិជ្ជកម្មរវាងជប៉ុននិងកូរ៉េខាងត្បូងបានរីករាលដាលដល់បញ្ហាសន្តិសុខជាតិដ៏រសើបបំផុតនៅក្នុងតំបន់។

សូមគូសបញ្ជាក់ថា GSOMIA (ហ្គីសមេ) គឺជាសន្ធិសញ្ញាចែករំលែកព័ត៌មានអំពីយោធាដែលត្រូវបានគេចាត់ទុកថាជានិមិត្តរូបដ៏គួរឱ្យទុកចិត្តមួយរវាងកូរ៉េខាងត្បូងនិងជប៉ុន ហើយក៏ជាគ្រឹះខាន់សម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខរវាងកិច្ចសហប្រតិបត្តិការត្រីភាគី សហរដ្ឋអាមេរិក-ជប៉ុននិងកូរ៉េខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ