ជប៉ុនគាំទ្រចំពោះអាទិភាពបរិស្ថានក្នុងឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាម

(VOVWORLD) - នាថ្ងៃទី៩ ខែតុលា នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា អនុរដ្ឋមន្រ្តី ក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Vo Tuan Nhan ប្រធានគណៈ ប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី១៥ (AMME 15) បានចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយលោកស្រី Yubari Sato រដ្ឋលេខាធិការក្រសួង បរិស្ថានជប៉ុន។
ជប៉ុនគាំទ្រចំពោះអាទិភាពបរិស្ថានក្នុងឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាម - ảnh 1អនុរដ្ឋមន្រ្តី ក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Vo Tuan Nhan និងលោកស្រី Yubari Sato រដ្ឋលេខាធិការក្រសួងបរិស្ថានជប៉ុន (រូបថត៖ TTXVN)

  ផ្លាស់ប្ដូរអំពីបញ្ហាកាកសំណល់ប៉្លាស្ទិក អនុរដ្ឋមន្រ្តីលោក Vo Tuan Nhan បានចែករំលែកអំពីសកម្មភាពនានាដែលវៀតណាមកំពុងដំណើរការ។ ក្នុងប៉ុន្មាន ឆ្នាំកន្លងទៅ វៀតណាមបានផ្ដោតទៅលើការដោះស្រាយភាពបំពុលដោយសារ កាកសំណល់រឹង ហើយបង្កើនដំណោះស្រាយជឿនលឿនក្នុងការសម្អាត កាកសំណល់រឹង។ ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមចាត់ទុកថា ខ្លឹមសារស្ដីពីកាកសំណល់ប៉្លាស្ទិកនិងកាកសំណល់ប៉្លាស្ទិកនៅមហាសាគរ គឺជា ខ្លឹមសារអាទិភាពមួយ។ លោក Vo Tuan Nhan បានស្នើអោយជប៉នបន្តជួយ ឧបត្ថម្ភវៀតណាមអំពីបច្ចេកវិទ្យាដោះស្រាយកាកសំណល់តាមគ្រួសារ ហើយជូន ដំណឹងថា ក្នុងចន្លោះពីខែតុលាដល់ខែវិច្ឆិកាឆ្នាំ២០១៩ វៀតណាមគ្រោងនឹង រៀបចំកិច្ចប្រជុំទូទាំងប្រទេសអំពីកាកសំណល់រឹង ហើយមានគោលបំណងចង់ អោយជប៉ុននឹងឧទ្ទេសនាមអំពីបច្ចេកវិទ្យាសម្អាតកាកសំណល់តាមគ្រួសារដ៏ជឿនលឿននានាដែលអាចអនុវត្តនៅវៀតណាម។

        ចំណែកឯខ្លួនវិញ លោកស្រី Yubari Sato បានសម្ដែងនូវការយកចិត្តទុក ដាក់ ហើយត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភដល់វៀតណាមក្នុងការអនុវត្តសកម្ម ភាពក្នុងឆ្នាំប្រធានអាស៊ាន២០២០។ លោកស្រីបានកត់សម្គាល់ការចែករំលែក របស់អនុរដ្ឋមន្រ្តីលោក Vo Tuan Nhan ស្ដីពីខ្លឹមសារអាទិភាពរបស់វៀតណាម ក្នុងឆ្នាំប្រធានអាស៊ាន២០២០ នោះគឺកាកសំណល់ប៉្លាស្ទិកនិងកាកសំណល់ ប៉្លាស្ទិកនៅសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ