ជប៉ុនគាំទ្រសេចក្តីថ្លែងការណ៍រួមស្តីពីការទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ
(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទកាសែតនៅទីក្រុងតូក្យូ លោក Matsuno បានលើកច្បាស់ថា ជប៉ុនអបអរសាទរចំពោះសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំង ៥ ហើយមានជំនឿជាក់ថា សកម្មភាពនេះនឹងបង្កើតកម្លាំងចលករ ដើម្បីអនុវត្តបនីយកម្មគោលដៅ ដើម្បីពិភពលោកមួយគ្មានអាវុធនុយក្លេអ៊ែរ។
ទង់ជាតិនៃសមាជិកអចិន្ត្រៃយ៍ចំនួនប្រាំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រូបថត៖ VNA) |
នាថ្ងៃទី ៥ មករា ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Hirokazu បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានអបអរសាទរចំពោះសេចក្ដីថ្លែងការណ៍រួមរបស់រុស្ស៊ី អាមេរិក ចិន អង់គ្លេស និងបារាំងស្ដីពីការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ និងបញ្ចៀសការរត់ប្រណាំងសព្វាវុធ ព្រមទាំងអះអាងថា ឯកសារនេះបានរួមចំណែកធានាថាពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ។
ថ្លែងនៅក្នុងសន្និសីទកាសែតនៅទីក្រុងតូក្យូ លោក Matsuno បានលើកច្បាស់ថា ជប៉ុនអបអរសាទរចំពោះសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំង ៥ ហើយមានជំនឿជាក់ថា សកម្មភាពនេះនឹងបង្កើតកម្លាំងចលករ ដើម្បីអនុវត្តបនីយកម្មគោលដៅ ដើម្បីពិភពលោកមួយគ្មានអាវុធនុយក្លេអ៊ែរ។ លោក Matsuno បានអះអាងថា ក្នុងនាមជាប្រទេសមួយដែលត្រូវរងការវាយប្រហារដោយគ្រាប់បែកបរមាណូនោះ ជប៉ុននឹងខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីសម្រេចឲ្យបានគោលដៅបញ្ឈប់អាវុធនុយក្លេអ៊ែរទាំងស្រុងផងដែរ៕