ជប៉ុនគ្រោងនឹងបន្ធូរស្រាលវិធានការដាក់កំហិតក្នុងការឆ្លងចូលប្រទេសខ្លួនចំពោះពលរដ្ឋវៀតណាមយ៉ាងឆាប់ៗ
(VOVWORLD) - នាថ្ងៃទី ២២ ខែកក្កដា រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi បានប្រកាសថា ប្រទេសនេះនឹងបន្ធូរស្រាលវិធានការដាក់កំហិតក្នុងការឆ្លងចូលប្រទេសខ្លួនចំពោះវៀតណាម និងថៃក្នុងខែកក្កដានេះ។
ពលរដ្ឋវៀតណាមបំពេញបែបបទវិលត្រឡប់ពីប្រទេសជប៉ុនវិញ។ (រូបថត៖ VOV) |
មូលហេតុដែលជប៉ុនបានជ្រើសរើស យកវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនបួនដំបូងគេ ដើម្បីដកវិធានការដាក់កំហិតក្នុងកាធ្វើដំណើរ គឺដោយសារវៀតណាមបានរាំងស្កាត់ការឆ្លងរាលដាលនៃជំងឺរាត ត្បាត ប្រកបដោយជោគជ័យ។ ទន្ទឹមនឹងនេះ តម្រូវការធ្វើដំណើររបស់ប្រជា ជននៃប្រទេសទាំងពីរគឺច្រើនណាស់។ តាមរយៈការបន្ធូរស្រាល ការដាក់កំហិតក្នុងការឆ្លងចូលប្រទេសជប៉ុននោះ នឹងចូលរួមចំណែកពង្រឹងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងជប៉ុន។
សូមបញ្ជាក់ដែរថា យោងតាមក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា មនុស្សគ្របរូបដែលឆ្លងចូលជប៉ុនត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃផងដែរ៕