|
នាវាចម្បាំងរបស់កងទ័ពជើងទឹកជប៉ុន (រូបថត៖marsecreview.com) |
(VOVworld) - ជប៉ុនកំពុងចរចារជាមួយហ្វីលីពីនអំពីការចូលរួមសមយុទ្ធរួមជាប្រចាំ
ជាមួយអាមេរិក។ថ្លែងមតិក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋធានីវាស៊ីនតោននាថ្ងៃទី ២៩
មិនា ទីប្រឹក្សារងនៃរដ្ឋមន្រ្តីការពារជាតិអាមេរិកទទួលបន្ទុកតំបន់អាស៊ីខាងត្បូងនិង
អាស៊ីអាគ្នេយ៍លោកស្រី Amy Searight បានឲ្យដឹងថា សមយុទ្ធពោល ខាងលើជា
សមយុទ្ធប្រចាំឆ្នាំមានឈ្មោះថា “Balikatan” ដែលអាមេរិកនិងហ្វីលី ពីនដំណើរការ
នៅជិតសមុទ្រខាងកើត។លោកស្រីរូបនេះឲ្យដឹងថែមទៀតថា ជប៉ុនកំពុងចូលរួម
សមយុទ្ធនេះក្នុងឋានៈជាអ្នកសង្កេតការណ៍ ប៉ុន្តែតូក្យូមាន គោលបំណងចូលរួម
ដោយលើសពីឋានៈនោះទៅទៀត។លោកស្រី Searight បានសង្កត់ ធ្ងន់ថា ជប៉ុន
កំពុងចរចារជាមួយហ្វីលីពីនអំពីកិច្ចព្រមព្រៀងមួយ តាមនោះ អនុញ្ញាតឲ្យកង
កម្លាំងការពារជាតិជប៉ុនចូលរួមសកម្មភាពនៅហ្វីលីពីន៕