ជប៉ុន-ចិនឆ្ពោះទៅរកជំហានអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងទ្វេភាគី
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសថ្មីរបស់ជប៉ុនលោក Takeshi Iwaya កាលពីថ្ងៃទី ៩ ខែតុលា បានធ្វើការសន្ទនាតាមទូរស័ព្ទជាលើកដំបូងជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។
ក្នុងការសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេស Iwaya បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីថ្មីរបស់ជប៉ុនត្រៀមខ្លួនជាស្រេចជំរុញលើគ្រប់ជ្រុងជ្រោយនូវទំនាក់ទំនងជាយុទ្ធសាស្ត្រដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងជប៉ុន និងចិន ហើយប្តេជ្ញាពង្រឹងទំនាក់ ទំនងទ្វេភាគីក្នុងទិសដៅស្ថិរភាពនិងប្រកបដោយលក្ខណៈស្ថាបនា។ លោក Iwaya បានសង្កត់ធ្ងន់ថា ជប៉ុន និងចិនមានទំនួលខុសត្រូវខ្ពស់ចំពោះសន្តិភាព និងស្ថិរភាព នៃអាស៊ី និងពិភពលោក។ គណៈរដ្ឋមន្ត្រីថ្មីរបស់ជប៉ុន ត្រៀមខ្លួនជាស្រេចសហប្រតិ បត្តិការជាមួយប្រទេសចិនដើម្បីរួមចំណែកបន្ថែមទៀតក្នុងការជំរុញសន្តិភាព និងស្ថិរ ភាពក្នុងតំបន់ ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមសកលផងដែរ។
ចំណែកឯលោករដ្ឋមន្ត្រី Wang Yi បានបញ្ជាក់ថា ប្រទេសចិនវាយតម្លៃខ្ពស់ ចំពោះសញ្ញាវិជ្ជមានពីគណៈរដ្ឋមន្ត្រីថ្មីរបស់ជប៉ុន ហើយអំពាវនាវឱ្យភាគីទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការ ជំរុញលើគ្រប់ជ្រុងជ្រោយនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ដើម្បីបង្កើតទំនាក់ទំនងទ្វេភាគីប្រកបដោយលក្ខ ណៈស្ថាបនា និងស្ថិរភាព៕