ជប៉ុនចាប់ផ្ដើមជាផ្លូវការនូវយុទ្ធនាការចលនាបោះឆ្នោតព្រឹទ្ធសភា

ជប៉ុនចាប់ផ្ដើមជាផ្លូវការនូវយុទ្ធនាការចលនាបោះឆ្នោតព្រឹទ្ធសភា - ảnh 1
លោក Katsuya Okada ប្រធានគណៈបក្សប្រជាធិបតេយ្យប្រឆាំងជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតក្នុងយុទ្ធនាការចលនាបោះឆ្នោតនាថ្ងៃទី២២ មិថុនា (រូបថត៖Kyodo/TTXVN)

(VOVworld) - យុទ្ធនាការចលនាបោះឆ្នោតព្រឹទ្ធសភាជប៉ុនចាប់ផ្ដើមជាផ្លូវការ នាថ្ងៃ
ទី២២ មិថុនា ក្នុងកាលៈទេសៈដែលសម្ព័ន្ធភាពកាន់អំណាច់ស្វែងរកវិធានការជំរុញ
កំណែទម្រង់សេដ្ឋកិច្ច ខណៈដែលភាគីប្រឆាំងអះអាងថា កំណែទម្រង់ ដែលត្រូវ
បានហៅថាគោលនយោបាយ “Abenomics” នេះកំពុងទទួលបរាជ័យ។
តាមលទ្ធផលនៃការស្ទង់សាធារណៈមតិនាពេលថ្មីៗនេះ សម្ព័ន្ធភាពកាន់អំណាច់
របស់នាយករដ្ឋមន្រ្តីលោក Shinzo Abe មានលទ្ធភាពជាច្រើននឹងបន្តនាំមុខគេក្នុង
ការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខ បើទោះបីជាអ្នកបោះឆ្នោតជាច្រើននាក់
បានសំដែងការសង្ស័យអំពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និងគោលបំណង
ធ្វើវិសោធនកម្មនូវរដ្ឋធម្មនុញ្ញសន្តិភាពក្រោយសង្គ្រាមរបស់លោក Abe ក្ដី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ