ជប៉ុនចាប់ផ្តើមបង្ហូរទឹកកាកសំណល់លើកទី២ ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima
(VOVWORLD) - កាលពីម្សិលមិញ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានចេញសេចក្តីប្រកាសព័ត៌មានដោយអះអាងថា កំហាប់ tritium នៅក្នុងទឹកដែលបញ្ចេញលើកទី ២ គឺ"ទាបជាងដែនកំណត់ដែលបានអនុញ្ញាត " ។
ទេសភាពនៃរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ក្នុងខេត្ត Fukushima ប្រទេសជប៉ុន (រូបថត៖ Kyodo/VNA) |
នាថ្ងៃទី ៥ ខែតុលា ជប៉ុនបានចាប់ផ្តើម បង្ហូរទឹកកាកសំណល់វិទ្យុសកម្ម ដែលត្រូវបានចម្រោះជាលើកទី២ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលមហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីការបង្ហូរលើកទី ១ ត្រូវបានអនុវត្តន៍ក្នុងដែនកំណត់សុវត្ថិភាពដែលត្រូវបានអនុញ្ញាតចាប់ពីថ្ងៃទី ២៤ សីហា ដល់ថ្ងៃទី ១១ កញ្ញា។
ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានឲ្យដឹងថា ដំណាក់កាលទី ២ នេះនឹងប្រព្រឹត្តិទៅដល់ថ្ងៃទី ២៣ តុលាខាងមុខ ជាមួយនឹងបរិមាណទឹកសំណល់សរុបចំនួន ៧៨០០ តោន ស្មើនឹងបរិមាណទឹកដែលបានបង្ហូរក្នុងដំណាក់កាលទីមួយ។ កាលពីម្សិលមិញ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានចេញសេចក្តីប្រកាសព័ត៌មានដោយអះអាងថា កំហាប់ tritium នៅក្នុងទឹកដែលបញ្ចេញលើកទី ២ គឺ"ទាបជាងដែនកំណត់ដែលបានអនុញ្ញាត " ។
តាមផែនការជប៉ុន នឹងបង្ហូរទឹកកាកសំណល់វិទ្យុសកម្មដែលត្រូវបានចម្រុះប្រមាណ ៣១ ២០០ តោនតាមដំណាក់កាលចំនួន ៤ រហូតដល់ខែមិនា ឆ្នាំ២០២៤ ខាងមុខផងដែរ៕