ជប៉ុនចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា
(VOVWORLD) - នាថ្ងៃទី ៤ ខែកក្កដា អ្នកនយោបាយជប៉ុនបានចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីរៀបចំសម្រាប់ការបោះឆ្នោតផ្នែកមួយនៃព្រឹទ្ធសភា ដែលប្រព្រឹត្តទៅនាថ្ងៃទី ២១ ខែកក្កដា។
យោងតាមស្ថិតិនាពេលថ្មីៗនេះ បានបង្ហាញថា បេក្ខជនជាង ៣៦០នាក់នឹងចុះឈ្មោះបោះឆោតដណ្តើមអាសនៈចំនួន ១២៤ នៅក្នុងព្រឹទ្ធសភាដែលក្នុងនោះអាសនៈចំនួន ៧៤ នឹងត្រូវបានជ្រើសរើសពីមណ្ឌលបោះឆ្នោត ចំនួន ៤៧ តាមរយៈការបោះឆ្នោតជា សកលនិង អាសនៈ ចំនួន៥០ទៀត នឹងត្រូវបានជ្រើសរើសដោយវិធីសាស្រ្តតំណាងឱ្យសមាមាត្រនៃភាគី។
បច្ចុប្បន្ននេះ សម្ព័ន្ធភាពកាន់អំណាចដឹកនាំដោយគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកនាយករដ្ឋមន្ត្រី Shizo Abe កំពុងកាន់អាសនៈជាងពីរភាគបីនៅក្នុងសភា ប៉ុន្តែមិនគ្រប់ចំនួនពីរភាគបីនៅក្នុងព្រឹទ្ធសភានៅឡើយ។ អាស្រ័យហេតុនេះ LDP សង្ឃឹមថា សម្ព័ន្ធភាពកាន់អំណាចនឹងឈ្នះយ៉ាងហោចណាស់ចំនួនអាសនៈពីរភាគបី ក្នុងព្រឹទ្ធសភា នៅក្នុងការបោះឆ្នោតនាពេលខាងមុខដើម្បីអាចមានសិទ្ធិអនុម័តរាល់សេចក្តីសម្រេចសំខាន់ៗ នៅក្នុងរដ្ឋសភា។ ប្រធានបទក្តៅគកុកមួយក្នុងយុទ្ធនាការនេះ គឺបញ្ហាប្រាក់សោធន៕