ជប៉ុនជាទីផ្សារឈានមុខគេនៅក្នុងបញ្ជីទទួលពលកររបស់វៀតណាម

(VOVWORLD) - គិតដលដំណាច់ខែវិច្ឆិកា វៀតណាមបានបញ្ជូនពលករចំនួន ១៣ ម៉ឺននាក់ទៅធ្វើការនៅបរទេសតាមកិច្ចសន្យា លើសផែនការប្រចាំដែលត្រូវបញ្ជូនពលករចំនួន ១២ ម៉ឺននាក់ ទៅបរទេស។

   ទីផ្សារឈានមុខគេក្នុងការទទួលពលករវៀតណាមគឺជប៉ុន ដោយមានពលករវៀតណាមជាង ៧១.០០០ នាក់។ លោក Le Van Thanh អនុរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានឲ្យដឹងថា៖

“ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សហគមន៍ជនវៀតណាមនៅជប៉ុនមានការកើនឡើងគួរឱ្យកត់ សម្គាល់។ រហូតដល់ពេលនេះ មានពលករប្រមាណ ៣៣០ ពាន់នាក់ ឈរលំដាប់ទី ៣ ក្នុងសហគមន៍ ជនបរទេសនៅជប៉ុន ហើយបច្ចុប្បន្ននេះ ប្រជាជនវៀតណាមកំពុងរស់នៅនិងសិក្សានៅខេត្តទាំង ៤៧ របស់ជប៉ុន។ រហូតមកដល់ពេលនេះ វៀតណាមបានបញ្ជូនសិក្ខាកាមប្រមាណ ២៥ ម៉ឺននាក់ទៅសិក្សារៀនសូត្រនៅជប៉ុន។ នេះជាប្រភពកម្លាំងពលករដ៏មានតម្លៃ រួមចំណែកក្នុងការបង្កើនទំនាក់ទំនងវៀតណាម - ជប៉ុនកាន់តែខ្លាំងក្លាឡើង”។

ពលករវៀតណាមទៅកាន់ជប៉ុនដើម្បីសិក្សានិងធ្វើការតាមបណ្ដាកម្មវិធីដូចជា សិក្ខាកាមជំនាញ វិស្វករ ការស្ថាបនានិងការកតម្លើងប៉ាល់ ថែទាំអ្នកជំងឺ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ