ជប៉ុនជូនកំណត់ទូតតវ៉ានាវារបស់ចិនឈានចូលប្រជុំកោះជំលោះ
|
ជប៉ុនជូនកំណត់ទូតតវ៉ានាវារបស់ចិនឈានចូលប្រជុំកោះជំលោះ (VNA) |
(VOVworld) – នាថ្ងៃទី ១៧ សីហា ក្រសួងការបរទេសជប៉ុនបានជូនកំណត់ទូត
តវ៉ាទៅកាន់ស្ថានទូតចិនប្រចាំនៅទីក្រុងតូក្យូសំដៅប្រឆាំងជំទាស់រឿងនាវា
យាមល្បាតសមុទ្ររបស់ចិនបានឈានចូលតំបន់ដែនសមុទ្រ Hoa Tung ជុំវិញ
ប្រជុំកោះជំលោះដែលភាសាជប៉ុនហៅថា Senkaku និងភាសាចិនហៅថា Dao Yu ។
បណ្ដានាវានេសាទនិងនាវាយាមល្បាតរបស់រដ្ឋាភិបាលចិនបាន ឈានចូល
តំបន់សមុទ្រពោលខាងលើជាច្រើនលើជាច្រើនសារ ហើយរដ្ឋមន្ត្រី ការបរទេស
ជប៉ុន លោក Fumio Kishida បានកោះហៅឯកអគ្គរដ្ឋទូតរបស់ចិន ប្រចាំនៅ
តូក្យូសំដៅប្រឆាំងជំទាស់ទង្វើបង្ករឿងហេតុនេះរបស់ចិនជុំវិញប្រជុំកោះ
ជំលោះនេះ។ តាមកំលាំងការពារឆ្នេរសមុទ្រជប៉ុនបានឲ្យដឹងថា៖ ចាប់ពីថ្ងៃទី
៥ ដល់ទៅ ៩ សីហា មាននាវារបស់រដ្ឋាភិបាលចិនចំនួន ១៥ គ្រឿងបានឈាន
ចូល តំបន់ដែនសមុទ្រជុំវិញប្រជុំកោះជំលោះ Senkaku/Dao Yu។ នេះគឺជាក្រុម
នាវាមានចំនួនច្រើនបំផុតរបស់ចិនតាំងពីមុនដែលចូលតំបន់សមុទ្រនេះ
ក្នុងរយៈពេល តែមួយ។ នាវារបស់ចិនមួយចំនួនក្នុងចំណោមនោះបានចូល
តំបន់ដែនសមុទ្រ
របស់ជប៉ុនផងដែរ៕