ជប៉ុនជាប្រទេសនាំចូលទំនិញជលផលរបស់វៀតណាមច្រើនបំផុត

(VOVWORLD) - ក្នុងចំណោមទីផ្សារនាំចូលជលផលរបស់វៀតណាម អាមេរិកមានការថយចុះខ្លាំងបំផុត ដោយធ្លាក់ចុះ ៥០% មកត្រឹមតែប្រហែល ២៩០ លានដុល្លារអាមេរិកប៉ុណ្ណោះ។ យោងតាមសម្ព័ន្ធសមាគមកែច្នៃ និងនាំចេញជលផលវៀតណាម (VASEP) ទីផ្សារសហរដ្ឋអាមេរិកប្រើប្រាស់ភាគច្រើនគឺផលិតផលក្លាសេ។
ជប៉ុនជាប្រទេសនាំចូលទំនិញជលផលរបស់វៀតណាមច្រើនបំផុត - ảnh 1ទិដ្ឋភាពពិធីចុះហត្ថលេខា។ រូបថត៖ Van Diep/VNA

ជប៉ុនបានវ៉ាដាច់សហរដ្ឋអាមេរិកដើម្បីក្លាយទៅជាប្រទេសនាំចូលទំនិញជលផលរបស់វៀតណាមច្រើនបំផុត គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២៣ ជាមួយទឹកប្រាក់ជាង ៣១០ លានដុល្លារអាមេរិក។ ការនាំចេញជលផលទៅកាន់ជប៉ុនកើនឡើងភាគច្រើនគឺផលិតផលគ្រឿងសមុទ្រនេសាទ៖ មឹក និងត្រី ជាមួយនឹងការកើនឡើងពី ១៣-៨៨%។

ផ្ទុយទៅវិញ ក្នុងចំណោមទីផ្សារនាំចូលជលផលរបស់វៀតណាម អាមេរិកមានការថយចុះខ្លាំងបំផុត ដោយធ្លាក់ចុះ ៥០% មកត្រឹមតែប្រហែល ២៩០ លានដុល្លារអាមេរិកប៉ុណ្ណោះ។ យោងតាមសម្ព័ន្ធសមាគមកែច្នៃ និងនាំចេញជលផលវៀតណាម (VASEP) ទីផ្សារសហរដ្ឋអាមេរិកប្រើប្រាស់ភាគច្រើនគឺផលិតផលក្លាសេ។ ជាមួយនឹងមុខទំនិញនេះ វៀតណាមស្ថិតនៅក្រោមសម្ពាធប្រកួតប្រជែងខ្លាំងទាំងផ្នែកផ្គត់ផ្គង់ និងតម្លៃជាមួយប្រទេសផ្សេងទៀតដូចជា ឥណ្ឌា អេក្វាឌ័រ ឥណ្ឌូនេស៊ី...

ចំពោះទីផ្សារសហភាពអឺរ៉ុប (EU) ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមទៅកាន់ទីផ្សារនេះក៏ធ្លាក់ចុះ ២៩% ក្នុងត្រីមាសទីមួយ សម្រេចបានត្រឹមតែ ២១០ លានដុល្លារអាមេរិកប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ