ជប៉ុនជម្រុញគំនិតផ្តួចផ្តើមនៅតំបន់មហាសមុទ្រឥណ្ឌា- ប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងបើកទូលាយ
(VOVWORLD) - រដ្ឋាភិបាលជប៉ុននឹងសហការជាមួយឥណ្ឌាដើម្បីសាងសង់កំពង់ផែកូឡុំបូដែលជាកំពង់ផែយុទ្ធសាស្ត្រសំខាន់ៗនៃប្រទេសស្រីលង្កា។
ជប៉ុនជម្រុញគំនិតផ្តួចផ្តើមនៅតំបន់មហាសមុទ្រឥណ្ឌា- ប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងបើកទូលាយ (រូបថតឧទាហរណ៍) |
ប្រទេសទាំងពីរគ្រោងនឹងពិភាក្សាជាមួយប្រទេសស្រីលង្កា ដើម្បីចុះហត្ថលេខាលើអនុស្សរណៈត្រីភាគីនារដូវក្តៅនេះ ហើយនឹងចាប់ផ្តើមភ្លាមៗនៅក្នុងឆ្នាំសារពើពន្ធ ២០១៩នេះ ។ទង្វើរនេះត្រូវបានចាត់ទុកជាការជំរុញគំនិតផ្តួចផ្តើមរបស់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ប្រកបដោយសេរីភាពនិងបើកទូលាយ ដេលត្រូវបានលើកឡើងដោយប្រទេសជប៉ុន។ កាសែតជប៉ុន Nikkei បានឲ្យដឹងថាប្រទេសជប៉ុនរួមជាមួយឥណ្ឌា និងស្រីលង្កាកំពុងចរចាគ្នានៅថ្នាក់ជំនាញដើម្បីពិភាក្សាអំពីខ្លឹមសារមួយចំនួន ដូចជាទំហំប្រតិបតិ្តការ វិធីគ្រប់គ្រង ការចូលរួមរបស់អ្នកជំនួញជាដើម។ ផ្នែកមួយនៃថវិកាប្រតិបត្តិការនឹងដកចេញពីប្រភពទុនវិនិយោគនៃជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ផងដែរ៕