ជប៉ុនជួយឧបត្ថម្ភកម្ពុជាក្នុងការបង្កើនការតភ្ជាប់ក្នុងតំបន់
|
ជប៉ុនជួយឧបត្ថម្ភកម្ពុជាក្នុងការបង្កើនការតភ្ជាប់ក្នុងតំបន់ (Image: VNA) |
(VOVworld) – ក្នុងឱកាសចូលរួមសន្និសីទពិភពលោកទាំងមូលលើកទី ៣ ស្តីអំពីការ កាត់បន្ថយហានិភ័យដោយគ្រោះធម្មជាតិនៅទីក្រុង Sendai របស់ជប៉ុន នាថ្ងៃទី ១៥
មិនា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានជួបចរចារជាមួយសមភាគី
ជប៉ុន លោក Shinzo Abe។ ថ្នាក់ដឹកនាំទាំង ២ រូបបានពិភាក្សាអំពីគោលបំណងនៃ
ភាគីទាំង២ ក្នុងនោះ មានការបង្កើតជើងហោះហើរត្រង់រវាងកម្ពុជានិងជប៉ុន។
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានអះអាងថា៖ តូក្យូនឹងផ្តល់កញ្ចប់ខ្ចីដោយ ការប្រាក់ទាបចំនួន ១៦០ លានដុល្លាអាមេរិកសំរាប់ភ្នំពេញដើម្បីជួយឧបត្ថម្ភប្រទេស អាស៊ី-អាគ្នេយ៍នេះជួសជុលផ្លូវជាតិលេខ ៥ ដែលជាខ្សែផ្លូវសំខាន់ក្នុងតំបន់មេគង្គ។ នាយករដ្ឋមន្ត្រីទាំង ២ រូបនេះបានសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគីសំដៅ ឆ្ពោះទៅសន្និសីទជាន់ខ្ពស់រវាងជប៉ុននិងប្រទេសអាស៊ានចំនួន ៥ ក្នុងតំបន់ទន្លេមេគង្គ (រួមមានវៀតណាមថៃឡាវនិងកម្ពុជាមីយ៉ាន់ម៉ា) ដែលគ្រោងប្រព្រឹត្តទៅ នាថ្ងៃទី ៤
កក្កដា ខាងមុខ។ នៅសន្និសីទលើកនេះ បណ្ដាថ្នាក់ដឹកនាំនឹងកំណត់យុទ្ធសាស្ត្រថ្មី ដើម្បីជប៉ុនរួមចំណែកចូលក្នុងការអភិវឌ្ឍន៍ចីរភាពនៃតំបន់ទន្លេមេគង្គក្រោយឆ្នាំ
២០១៥៕